ហេតុអ្វី​បានជា​ថ្នាំ​ខ្លះ ត្រូវ​លេប​មុន ឬ ក្រោយពេល​ទទួល​ទាន​អាហារ ?

​ថ្នាំ​គ្រាប់ ត្រូវតែ​ធ្វើការ​បឺត​ស្រូប​ចូល ទៅក្នុង ខ្លួនប្រាណ​របស់​ពួកយើង ដើម្បី​អោយ​វា​មាន​ប្រសិទ្ធភាព ។ ការ​បឺត​ស្រូប​របស់ សារជាតិ​ថ្នាំ​គ្រាប់​នេះ ដែល​ត្រូវ​លេប​មុនពេល ទទួលទាន​អាហារ អាច​នឹង​ត្រូវ​មាន ផល​រំខាន ប្រសិនបើ​មាន​អាហារ​ណាមួយ នៅក្នុង​ក្រពះ​អ្នកនោះ​។ ថ្នាំ​ប្រភេទ​នេះ គួរតែ​ត្រូវបាន​លេប កន្លះ​ម៉ោង ឬ មួយ​ម៉ោង​មុនពេល ធ្វើការ​ទទួលទាន​អាហារ​។ វិធី​នេះ អាច​ជួយ​អោយ​ជាតិ​ថ្នាំ ត្រូវបាន​បឺត ស្រូប​ចូល មុន​ពេល​អាហារ​ណាមួយ​ត្រូវបាន​រំលាយ និង អាចធ្វើអោយ​ឥទ្ធិពល​របស់​ថ្នាំ កាន់តែ​មាន ប្រសិទ្ធភាព ៕

Free Download

App Store Google play