ពេល​ខ្ញុំ​រួមភេទ​មានពេលខ្លះ មាន​សម្លេង​ចេញពី​ក្នុង​ទ្វា​មាស​របស់​ខ្ញុំ​ដូចជា​ផោម​អញ្ចឹង​។ តើ​វា​បណ្តាល​មកពី​អ្វី​ទៅ ហើយ​ធ្វើ​ដូចម្តេច​ទើប​កុំអោយ​វា​កើតមាន​បាន​?

សម្លេង​នេះ​កើតចេញ​ពី​ខ្យល់​ដែល​មាន​ក្នុង​ទ្វារ​មាស​បង្ខំ​ចេញ​មក​ខាងក្រៅ​។  វេជ្ជបណ្ឌិត ប៉ា​ប៉ា​រ៉ា ខេ​ស្លីង (Barbara Keesling, PhD) អ្នកនិពន្ធ​សៀវភៅ Sex So Great She Can’t Get Enough ពន្យល់ថា “​នៅ​ពេល​អ្នក​មាន​ការ​ស្រើបស្រាល​ផ្លូវភេទ ទ្វា​រមាស​នឹង​រីក​ទំហំ​ដើម្បីអោយ​លិង្គ​របស់​ដៃគូរ​ចូល​បាន​។ ការ​សូក​បញ្ចូល​លិង្គ​របស់​ដៃគូរ​ក្នុង​ពេល​រួមភេទ គឺ​រុញ​ខ្យល់​ចូលទៅ​ក្នុង​ទ្វា​រមាស​ដែរ ដែលវា​ជា​ហេតុ​បង្កើត​បាន​ចន្លោះ​មួយ​នៅ​ខាងក្នុង​ទ្វា​មាស​នោះ​។ ការ​ធ្វើ​ចលនា​រាងកាយ ឬ​ប្រើ​វិធី​សូក​បញ្ចូល​លិង្គ​ដ៏​ជ្រៅៗ​អាច​បង្ខំ​អោយ​ខ្យល់​ក្នុង​ចន្លោះ​ទ្វា​រមាស​រុញ​ចេញមកក្រៅ​វិញ​បាន ទើប​បណ្តាលអោយ​កើត​ជា​សម្លេង​ដូច​ផោម​ដូច្នេះ​”​៕

Free Download

App Store Google play