តើ​ប្រូតេអ៊ីន​មាន​ដំណើរការ​ដូចម្តេច​ខ្លះ​នៅក្នុង​រាងកាយ​?

​ពួក​វា​មាន​តួនាទី​ដូចជា​៖
•​    ​ពួក​វា​គឺជា​សណង់​នៃ​មូលដ្ឋានគ្រិះ​សម្រាប់​រាង​កាយ​របស់​ពួកយើង​
•​    ​វា​ជួយ​ដល់​ការ​កន្ត្រាក់​របស់​សាច់ដុំ​, ជួយ​អោយ​សាច់ដុំ ឆាប់​ជា​សះស្បើយ​, ជួយ​អោយមាន កំណក​ឈាម​, ដឹកនាំ​អុកស៊ីសែន និង ជា​ប្រភព​ទី​បី នៃ​ថាមពល​។​
•​    ​ជួយ​ដល់​ការលូតលាស់ និង ជួសជុល​កោសិកា​។ ពួក​វា​ជួយ​អោយ​អ្នក​មាន​ការរីក​ធំធាត់ ( ជាពិសេស​ចំពោះ​កុមារ​) ហើយ​ពួក​វា ក៏​ជួយ​ក្នុង​ការជួសជុល ឆ្អឹង​ដែល​បាក់ ឬ មានការ​ប្រេះ​ខ្ទាំ តិចតួច អោយ​ជាសះស្បើយ​បាន​ដោយ​ខ្លួនឯង បាន​ផង​ដែរ​។​
•​    ​ជាឃ្លាំង​ស្តុក​ម៉ូលេគុល ។​
•​    ​ជា​អ្នក​ដឹកជញ្ជូន​ម៉ូលេគុល​។​
•​    ​ជួយ​ដល់​ការ​ធ្វើ​ចលនា​។​
•​    ​ពួក​វា​រួម​បញ្ចូល​គ្នា ទៅវិញទៅមក  ដើម្បី​បង្កើតបានជា​ថាមពល​។​
•​    ​ដោយសារ​តែ​អង់ស៊ីម ក៏​ជា​សារធាតុ​ប្រូតេអ៊ីន​ផងដែរ វា​អាច​ត្រូវបាន​គេ​និយាយថា ប្រូតេអ៊ីន ក៏​អាច​មាន​តួនាទី​ជា កត្តា​លី​ករ​ផងដែរ​។​
•​    ​អរ​ម៉ូ​នៗ​សំខាន់ៗ ជាច្រើន គឺជា​ប្រូតេអ៊ីន ៕

Free Download

App Store Google play