តើ​វ៉ាក់សាំង HPV អាច​ការពារ​ខ្ញុំ​បាន​ពេញ​មួយ​ជីវិត​ដែរ​ឬទេ​?

អ្នក​គួរតែ​នឹង​អាច​ការពារ​ប្រឆាំងនឹង វីរុស HPV នេះ​បាន​យ៉ាងហោច​ណាស់​ក្នុង​រយៈពេល ៥​ឆ្នាំនេះ​គឺជា​រយៈពេល​​ដែល​វ៉ាក់សាំង​នេះ​ត្រូវបាន​ធ្វើតេស្ត​សាកល្បង​ពី​ដំណើរការ​របស់​វា នៅក្នុង​ការសិក្សា​។ ការសិក្សា​ស្រាវជ្រាវ​ក្នុង​​រយៈពេល​វែង គឺ​ត្រូវ​ការបញ្ជាក់​អោយបាន​ច្បាស់​ថា   តើ​រយៈពេល​យូរ​ប៉ុនណា​ដែល​ការ  ការពារ​នេះ​នឹង​នៅ​មាន​ប្រសិទ្ធភាព​។ ទោះបីជា​ស្ត្រី​ដែល​បាន​ការពារ​ប្រឆាំងនឹង វីរុស HPV​នេះ ជាមួយនឹង​ការចាក់​វ៉ាក់សាំង គួរតែ​ទៅពិនិត្យ​ជាមួយនឹង វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​រោគ​ស្ត្រី​អោយបាន​ទៀងទាត់ ដើម្បី​ធ្វើ​តេស្ត​ដោយ​ការ​កៀរ​យក​កោសិកា​ភ្នាស​មាត់ស្បូន​ទៅពិនិត្យ និង រក​ពី​ជំងឺមហារីក​មាត់ស្បូន    ដោយសារ​តែ​វ៉ាក់សាំង​នេះ គឺ​មិន​អាច​ការពារ​អ្នក​ប្រឆាំង​នឹង គ្រប់​ប្រភេទ​នៃ វីរុស HPV​នេះ​បាន​ទាំងអស់​ដែល​អាច​បណ្តាលអោយមាន​ជំងឺមហារីក​មាត់ស្បូន​ទេ​។
 

Free Download

App Store Google play