តើ​ខ្ញុំ​គួរ ទទួលយក​វ៉ាក់សាំង HPV នេះ​ឬ​ទេ​?

  វ៉ាក់សាំង HPV គឺជា​វិធី​មួយ​យ៉ាង​សំខាន់ សំរាប់​ស្ត្រី​ក្នុងការ ការពារ​ខ្លួន​ពួកគេ ប្រឆាំង​នឹង​ជំងឺ​មហារីក​មាត់ស្បូន​​ដែល​វា​បាន​សំលាប់​ស្ត្រី ប្រហែលជា ៤០០០​នាក់​នៅក្នុង​រយៈពេល​មួយ​ឆ្នាំៗ នៅក្នុង​ប្រទេស​សហរដ្ឋ​អាមេរិក ។​វា​ក៏​អាច​ការពារ​ទាំង បុរស និង ស្ត្រី​ប្រឆាំងនឹង ជំងឺ​ឬ​ស​នៅ​ប្រដាប់បន្តពូជ​ផងដែរ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ការ​ចាក់​វ៉ាក់សាំង​នេះ គឺ​មិន​បាន​ការពារ​អ្នក​ពី វីរុស HPV គ្រប់​ប្រភេទ​ទាំងអស់ ដែល​អាច​នាំអោយ​មាន​ជំងឺមហារីក​មាត់ស្បូន ឬ ជំងឺ​ឬ​ស​នៅ​ប្រដាប់បន្តពូជ​នោះទេ ។ ថា​តើ​អ្នក​គួរតែ​ទទួលយក​វ៉ាក់សាំង​នេះ ឬ​អត់​នោះ គឺ​វា​អាស្រ័យ​ទៅលើ អាយុ​របស់​អ្នក និង ទីកន្លែង​ដែល​អ្នក​រស់នៅ​។​

Free Download

App Store Google play