តើខ្ញុំអាចដឹងយ៉ាងដូចម្តេចថាតើខ្ញុំរាំងរដូវឬយ៉ាងណា?

ប្រសិនបើ​អ្នក​មាន​ការខកខាន​ក្នុង​ការ​មក​រដូវ​, សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​។ ដំបូង​, គាត់​នឹង​ចង់ដឹងថា​តើ​រដូវ​របស់​អ្នក​បាន​ឈប់ ដោយសារ​តែ​លក្ខខ័ណ្ឌ​ធម្មតា​មួយចំនួន​ដូចជា ការ​មាន​ផ្ទៃពោះ ឬ​ការ​អស់​រដូវ​ឬ​យ៉ាងណា​។ (​ស្ត្រី​ភាគច្រើន​ចូល​ក្នុង​វ័យ​អស់​រដូវ​នៅពេលដែល​ពួក​គាត់​ចូល​វ័យ​៥០​ ឆ្នាំ​)​។ អ្នក​នឹង​ត្រូវបាន​គេ​ពិនិត្យមើល​រាងកាយ និង​អាង​ត្រគាក​, និង​ត្រូវបាន​គេ​សួរ​អំពី​ប្រវត្តិ​ជំងឺ​មួយ​ចំនួន​។ អ្នក​នឹង​ត្រូវបាន​គេ​សុំ​អោយ​ពិពណ៌នា​នៃ​រោគ​សញ្ញា​របស់​អ្នក​។ គម្រូ​ឈាម និង​ទឹកនោម​អាច​ត្រូវបាន​គេ​យក​មើល​ដើម្បី​ពិនិត្យ​ផង​ដែរ​។​

Free Download

App Store Google play