តើ​ការ​រាំងរដូវ​បណ្តាលមកពី​មូលហេតុ​អ្វី​?

ការ​រាំងរដូវ​អាច​ត្រូវ​បាន​បង្កឡើង​ដោយ​ការប្រែប្រួល​ជាច្រើន​នៃ​សរី​រៈ​, ក្រ​ពេញ និង​អរ​ម៉ូ​ន​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការ​មក​រដូវ​។​
​ការ​រាំងរដូវ​ប្រភេទ​ទី​១
​មូលហេតុ​របស់​វា​អាច​រួមមានៈ​
-          ខ្សោយ​ក្រពេញ​អូ​វែ​
-          បញ្ហា​នៃ​ប្រព័ន្ធ​ប្រសាទ ឬ​ក្រពេញ​អ៊ី​ប៉ូ​ហ្វីស (​ក្រពេញ​ដែល​បង្កើត​អរ​ម៉ូ​ន​ដែល​ពាក់ព័ន្ធ​នឹង​ការ​មក​រដូវ​)
-          ភាព​ចុះខ្សោយ​នៃ​សរីរៈ​បន្ត​ពូជ​
​ក្នុង​ករណី​ជា​ច្រើន​, មូលហេតុ​នៃ​ការ​រាំងរដូវ​ប្រភេទ​ទី​១​នេះ​មិន​ត្រូវបាន​គេ​ដឹង​នោះទេ​។​
​ការ​រាំងរដូវ​ប្រភេទ​ទី​២
​មូលហេតុ​ទូទៅ​នៃ​ការ​រាំងរដូវ​ប្រភេទ​ទី​២​រួមមានៈ​
-          ការ​មាន​ផ្ទៃពោះ​
-          ការ​បំបៅកូន​ដោយ​ទឹកដោះ​
-          បញ្ឈប់​ការប្រើ​ថ្នាំ​ពន្យារកំណើត​
-          អស់​រដូវ​
-          មូលហេតុ​ដទៃទៀត​រួមមានៈ​
-          ស្ត្រេ​ស​
-          កង្វះ​អាហារ​រូបត្ថ​ម្ភ​
-          ជំងឺ​ធ្លាក់​ទឹកចិត្ត​
-          ថ្នាំ​មួយចំនួន​
-          ស្រក​ទម្ងន់​លឿន​ពេក​
-          ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ពេក​
-          មាន​ជំងឺ​ប្រចាំកាយ​
-          ឡើង​ទម្ងន់​លឿន​ពេក​
-          បញ្ហា​នៃ​ក្រពេញ​មួយចំនួនទៀត​ដូចជា ជំងឺ​នៃ​ក្រពេញ​ទី​រ៉ូ​អ៊ីត (​កម្រ​)
-          ដុំ​សាច់​នៅ​នឹង​ក្រពេញ​អូវែ (​កម្រ​)
-          ការវះកាត់​ស្បូន​ពី​មុន​ដែល​មាន​សន្លាក​
​ស្ត្រី​ដែល​ធា្លប់មាន​ការវះកាត់​កាត់​ស្បូន ឬ​ក្រពេញ​អូវែ​ចោល នឹង​ឈប់​មាន​រដូវ​ផងដែរ​។​

Free Download

App Store Google play