ត្រីមាស​ទី​មួយ ស្ត្រី​មាន​ផ្ទៃពោះ​កើន​ទម្ងន់​បាន​ប៉ុន្មាន​គីឡូ​?

នៅក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ការ​មាន​គក៌​របស់អ្នក អ្នកនឹង​ប្រហែលជា​ឡើង​ទំងន់ ចន្លោះ​ពី ១​ទៅ ២​គីឡូក្រាម​​ប្រសិនបើ​អ្នក មិន​មាន​បញ្ហា​ខ្លាំង​ជាមួយនឹង​អា​ការៈចង់​ក្អួត​។​ទារក​របស់​អ្នក​នឹង​មាន​ទំងន់​ត្រឹមតែ ៤៨​ក្រាម​ប៉ុណ្ណោះ​។ ឯ​ទំងន់​ដែល​នៅសល់ គឺ​ត្រូវបាន​បង្កើតឡើង​ពី​ប្រព័ន្ធ​ទ្រទ្រង់​របស់​ទារក​អ្នក មានដូចជា សុក និង ទឹក​ភ្លោះ​, ការ​កើន​ទំហំ​របស់​ស្បូន និង​ដើមទ្រូង និង​ចំនួន​ឈាម​បន្ថែម​ទៀត​ដែល​មាន​នៅក្នុង​រាងកាយ​របស់​អ្នក​។   ការ​ស្តុក​ទុក​ជាតិ​ខ្លាញ់​របស់​អ្នក ក៏​នឹង​មាន​ការកើនឡើង​ប្រ​ហាក់​ប្រហែល​នឹង​ទំងន់​ដែល​ទារក​របស់​អ្នក​ទទួលបាន​នោះ​ដែរ ៕

Free Download

App Store Google play