តើ​អាការៈដេក​មិន​លក់​មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ​?

ការ​ដេក​មិន​លក់​ក៏​មាន​ភាពប្រែប្រួល​ទៅតាម​ពេលវេលា​ដែល​វា​កើត​ឡើង​ចុងក្រោយ និង​ភាព​ញឹកញាប់​របស់​វា​ដែរ​។ វា​អាច​មាន​រយៈពេល​ខ្លី (​ស្ថានភាព​ស្រួចស្រាវ​) ឬ​អាច​ជា​រយៈពេល​មួយ​យូរហើយ (​ស្ថានភាព​រ៉ាំរ៉ៃ​)​។ វា​ក៏​អាច​មាន​ទៅ​មាន​មក​ដែឬ ជាមួយនឹង​ពេលវេលា​ណាមួយ​ដែល​មនុស្ស​គ្មាន​បញ្ហា​ក្នុង​ការ​ដេក​។ ការ​ដេក​មិន​លក់​ស្រួចស្រាវ​អាច​កើតឡើង​ពី​រយៈពេល​តែ​មួយ​យប់​ដល់​ច្រើន​សប្តាហ៍​។ ការ​ដេក​មិន​លក់​ដែល​ហៅ​ថា​រ៉ាំរ៉ៃ​នោះ​គឺ​នៅពេល​មនុស្ស​ដេក​មិន​លក់​យ៉ាង​ហោច​ណាស់ បី​យប់​ក្នុង​មួយ​សប្តាហ៍​រយៈពេល​មួយខែ ឬ​យូរ​ជាង​នេះ​។​

 

Free Download

App Store Google play