​តើ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​គឺជា​អ្វី​?

​បើ​យើង​និយាយ​ជា​គោល​ទៅ វា​គ្រាន់តែ​ជា​អ័រម៉ូន​មួយ​ក្នុងចំណោម​អ័រម៉ូន​ដែល​រាងកាយ​ផលិត​ចេញ​តែ​ប៉ុណ្ណោះ​។ ទាំង​បុរស និ​ស្ត្រី​សុទ្ធតែ​មាន​អ័រម៉ូន​នេះ ហើយ​មុខងារ​ដ៏​ពិតប្រាកដ​របស់​វា​តែម្តង​នោះ​គឺ​នៅ​មិនទាន់​យល់​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹងថា វា​នឹង​កើន​ក្នុងពេល​ឈាន​ដល់​ចំនុចកំពូល (​ទាំង​បុរស និង​ស្ត្រី​) និង​ក្នុង​ពេល​សម្រាលកូន​។ វេជ្ជបណ្ឌិត បេ​វឺលី វី​ផល (Dr. Beverly Whipple) លេខា​ទូទៅ​របស់​សមាគមន៍​ពិភពលោក​សម្រាប់​សុខភាព​ផ្លូវភេទ (Secretary General of the World Association for Sexual Health) អ័រម៉ូន​នេះ​ត្រូវ​បាន​បញ្ចេញ​ទៅក្នុង​ចរន្តឈាម​ដើម្បី​ភ្ញោ​ច​ទៅលើ​សុដន់ ឬក៏​ទ្វា​មាស​។​
 
​តើ​គឺ​គាត់ ឬក៏​អុក​ស៊ី​តូ​ស៊ីន​ដែល​ខ្ញុំ​ត្រូវ​បាន​ទាក់ទាញ​?
​អុក​ស៊ី​តូ​ស៊ីន​ត្រូវបាន​គេ​រកឃើញ​ថា ជួយ​បង្កើន​ការជឿជាក់ និង​ធ្វើអោយ​យើង​មាន​អារម្មណ៍​ចង់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជាច្រើន​។ ប៉ុន្តែ​តើ​មាន​អ្វី​កើត​ឡើង​ប្រសិនបើ​អុក​ស៊ី​តូ​ស៊ីន​ត្រូវ​បញ្ចេញ​ក្នុងពេល​រួមភេទ​ដែល​ធ្វើអោយ​យើង​មាន​អារម្មណ៍​ចង់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​យើង​មិន​ត្រូវការ​?
 
​ទំនាក់ទំនង​អុក​ស៊ី​តូ​ស៊ីន​មិនមែន​កើតឡើង​តែ​លើ​ការគិត​អំពី​ទំនាក់ទំនង​ដែល​មិនល្អ​នោះទេ ពេល​ខ្លះ​វា​ក៏​អាច​បញ្ជាក់​អំពី​អារម្មណ៍​ក្រោយពី​រួមភេទ​ផងដែរ​។ មួយវិញទៀត​អ្នក​គ្រាន់​តែ​អង្គុយ​មើល​ដៃគូរ ហើយ​គិត​ថា គាត់​បាន​ធ្វើអោយ​អ្នក​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​។ ហើយ​រឿង​នេះ​ទំនង​ជា​កើត​មាន​ក្រោយ​ពី​រួមភេទ​ចប់​ទៀត​។​
 
​ហេតុអ្វី​បានជា​រឿង​នេះ​កើតឡើង​?
​ស៊ូ​សាន គូឈី​ស្កា (Susan Kuchinska) ដែល​សរសេរ​អំពី​អុក​ស៊ី​តូ​ស៊ីន និង​សៀវភៅ Love Chemistry: How Oxytocin Lets us Trust, Love and Mate បាន​និយាយថា “​អុក​ស៊ី​តូ​ស៊ីន​ហាក់បីដូចជា​ត្រូវបាន​បង្កើតឡើង​ពី​ធម្មជាតិ​សម្រាប់​ធ្វើ​អោយ​បុរស និង​ស្ត្រី​មាន​អារម្មណ៍​ស្រលាញ់​គ្នា​ក្រោយ​ពី​រួមភេទ​រួច ដូច្នេះ​ទើប​ពួកគេ​រស់នៅ​ជាមួយ​គ្នា​រហូត​ដល់​មាន​កូន​បាន​។ ដូច្នេះ​វា​គឺជា​ដំណើរការ​រាងកាយ​ធម្មតា​របស់​បុរស និង​ស្ត្រី​ទេ​។ ប៉ុន្តែ​អ័រម៉ូន Estrogen ហាក់បីដូច​ជា​បង្កើន​ឥទ្ធិពល​នៃ​អារម្មណ៍​ស្ងប់ស្ងាត និង​ទំនាក់ទំនង​របស់​អុក​ស៊ី​តូ​ស៊ីន ប៉ុន្តែ​អ័រម៉ូន Testosterone របស់​បុរស​វិញ​បែរជា​គ្មាន​សកម្មភាព​អ្វី​សោះ​។ នោះ​ហើយ​គឺជា​មូលហេតុ​ដែល​ស្ត្រី​មាន​អារម្មណ៍​ថា​ពោរពេញ​ដោយ​សេចក្តីស្រលាញ់​ខ្លាំង​ជា​បុរស​ក្រោយ​ពី​រួមភេទ​រួច​”​។​
 
​ក្នុង​គេហទំព័រ www.oxytocin.org មាន​ការសិក្សា​មួយ​បាន​រកឃើញថា អុក​ស៊ី​តូ​ស៊ីន​ក៏​អាច​បញ្ចេញ​មក​ដើម្បី​រាប់​រង​ទៅលើ​អារម្មណ៍​ដ៏​ខ្លាំងក្លា​បានដែរ​។ ការសិក្សា​នេះ​មាន​ស្ត្រី​ជាច្រើន​ត្រូវបាន​គេ​សួរ​អោយ​រំលឹក​ឡើងវិញ​នូវ​ការចងចាំ​នូវ​ទំនាក់ទំនង​វិជ្ជមាន និង​អវិជ្ជមាន​របស់​ពួកគេ​។​
 
​ចំពោះ​លទ្ធផល​ឃើញថា ភាគច្រើន​មាន​ការកើនឡើង ឬ​តូច​ចុះ​តិចតួច​ចំពោះ​កម្រិត​អុក​ស៊ី​តូ​ស៊ីន ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែល​មាន​កើនឡើង​នូវ​ចំនួន​អុក​ស៊ី​តូ​ស៊ីន​ផ្នែក​ទំនាក់ទំនង​វិជ្ជមាន​ឃើញ​ថា​ទំនាក់ទំនង​ពួកគេ​មាន​ភាពល្អប្រសើរ​ជា​ទូទៅ​តែ​ម្តង​។ ចំណែកឯ​ស្ត្រី​ដែល​មាន​កម្រិត​អុក​ស៊ី​តូ​ស៊ីន​តិច​ព្រមទាំង​ចងចាំ​នូវ​ទំនាក់ទំនង​អវិជ្ជមាន​នោះ​ត្រូវ​បាន​ប្រាប់​អោយដឹងថា ទំនាក់ទំនង​របស់​ពួកគេ​ពោរពេញ​ទៅ​ដោយ​ភាព​ថប់​អារម្មណ៍​។ ដូច្នេះ​គួរតែ​មាន​ការស្រាវជ្រាវ​បន្ថែមទៀត ប៉ុន្តែ​រឿង​នេះ​អាច​បញ្ជាក់បាន​ថា អុក​ស៊ី​តូ​ស៊ីន​ដើរតួ​ជា​ផ្នែក​មួយ​អាច​ធ្វើអោយ​ទំនាក់ទំនង​របស់​មនុស្ស​ពីរ​នាក់​ល្អ ឬ​មិន​ល្អ​បាន​៕​

Free Download

App Store Google play