​តើ​ការជួយ​ខ្លួនឯង​អាច​ប៉ះពាល់​ដល់​រដូវ​ដែរ​ទេ​?


​រឿងនេះ​វា​មិន​ពិត​នោះទេ​។ ការជួយ​ខ្លួនឯង​នឹង​មិន​ប៉ះពាល់​ដល់​រដូវ ឬ​ការ​មាន​ផ្ទៃពោះ​នោះទេ​។​


​ មនុស្ស​ជាច្រើន​បានលឺ​ពី​ភាព​ឆ្កួតៗ​ជា​ច្រើន​អំពី​ការសម្រេច​កាម​ដោយ​ ខ្លួនឯង​ដែល​វា​អាច​បណ្តាល​អោយ​ទៅ​ជា​ជំងឺ​, រារាំង​ដល់​ការរីកលូតលាស់​, បណ្តាលអោយមាន​បញ្ហា​ផ្លូវចិត្ត​, នាំ​អោយ​ងងឹតភ្នែក ឬ​ធ្វើអោយ​មនុស្ស​លែង​មាន​កូន​បាន​។ ប៉ុន្តែ​រឿង​ទាំងអស់​នេះ​មិន​ពិត​នោះទេ​។​


​ជារឿយៗ ការជួយ​ខ្លួនឯង​ត្រូវបាន​គេ​គិតថា​ជា​អត្ថបទ​ឯកជន និង​មនុស្ស​មួយចំនួន​មាន​អារម្មណ៍​ខ្មាសអៀន​ក្នុងការ​និយាយ​អំពី​វា​។ ហើយ​នៅពេល​ដែល​មនុស្ស​ខ្មាសអៀន​ខ្លាំងពេក​ក្នុង​ការនិយាយ ឬ​សួរ​អំពី​អ្វី​មួយ​, ពួកគេ​អាច​លឺ និង​ជឿ​រឿង​ដែល​មិនអាច​នឹង​កើតឡើង​។​


​ ប្រសិនបើ​អ្នក​បារម្ភ ឬ​មាន​សំណួរ​អំពី​ការជួយ​ខ្លួនឯង​នេះ​, សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ឬ​និយាយ​ទៅកាន់​នរណាម្នាក់​ដែល​អ្នក​ទុកចិត្ត​៕


 

Free Download

App Store Google play