​ជំងឺរ​លាក​ថ្លើម​ប្រភេទ C គួរធ្វើតេស្តអ្វីខ្លះ?



​ពិនិត្យ​រក​មើល​ជំងឺរ​លាក​ថ្លើម​ប្រភេទ C
​ការធ្វើ​តេស ដើម្បី​រក​មើល​ជំងឺរ​លា​ក​ថ្លើម​ប្រភេទ C ទៅលើ​មនុស្ស​ដែល​មាន​ការប្រឈមមុខ​ខ្ពស់​និង​ការប៉ះពាល់​ទៅ​នឹង​វី​រ៉ុស ប្រហែលជា​អាច​ជួយ​អោយ​គ្រូពេទ្យ​ចាប់ផ្តើម​ព្យាបាល ឬ​អោយ​ផ្លាស់ប្តូរ​នូវ​របៀប​រស់នៅ ដែល​ជា​ប្រការ​មួយ​ធ្វើអោយ​ការខូចខាត​របស់​ថ្លើម​ថយ​ចុះ​មួយកំរិត ។ ការធ្វើ​ដូច្នេះ​ដោយសារ​តែ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ច្រើន​តែ​ចាប់ផ្តើម​បំផ្លាញ​ថ្លើម មុន​ពេល​វា​បង្ក​អោយ​មាន​រោគសញ្ញា ។​
 
​ចំពោះ​អ្នក​ដែល​ចង់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​ការពិនិត្យ​រក​មើល​ជំងឺ​រលាក​ថ្លើម​ប្រភេទ C មាន​៖
- អ្នក​ដែល​ធ្លាប់​ចាក់​ថ្នាំញៀន​
- អ្នក​ដែល​បាន​ធ្វើ​តេស​មុខងារ​ថ្លើម​ឃើញ​មិន​ធម្មតា​ដោយ​មិន​ដឹង​មូលហេតុ​
- ទារក​ទើបនឹង​កើត​ពី​ម្តាយ​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C
- អ្នក​ថែទាំ​សុខភាព និង​អ្នកធ្វើការ​ក្នុង​កន្លែង​សង្គ្រោះបន្ទាន់ ដែល​ប្រឈមមុខ​នឹង​ការប៉ះពាល់​ឈាម ឬ​មុធ​ម្ជុល​ដោយ​ចៃដន្យ ។​
- អ្នក​ដែល​មាន​ជំងឺ​ក្រ​កក​ដែល​ត្រូវបាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ធ្វើអោយ​ឈាមកក​មុន​ឆ្នាំ ១៩៨៧
- អ្នក​ដែល​ធ្លាប់​ព្យាបាល​ជំងឺ​ដោយ​លៀង​ឈាម​រយៈពេល​យូរ​
- អ្នក​ដែល​ទទួល​ការចាក់​បញ្ចូល​ឈាម ឬ​បណ្តុះ​សរីរាង្គ​នៅក្នុង​ខ្លួន​មុន​ឆ្នាំ ១៩៩២
- ដៃគូរ​រួមភេទ​របស់​អ្នកជំងឺ​រលាក​ថ្លើម​ប្រភេទ C
​ធ្វើ​តេស​ឈាម​ដើម្បី​រក​មើល​ជំងឺ​រលាក​ថ្លើម​ប្រភេទ C
​ការធ្វើ​តេស​ឈាម​ប្រហែលជា​ជួយ​៖
- កំនត់​ថា​តើ​អ្នក​មាន​វី​រ៉ុស HCV
- បញ្ជាក់​អំពី​ចំនួន​ន​នៃ វី​រ៉ុស HCV នៅក្នុង​ឈាម (Viral Load)
- វាយ​តំលៃ​តំនរ​ពូជរ​របស់​វ៉​រ៉ុស (Genotyping) ដែល​អាច​ជួយ​ក្នុងការ​កំន​ត​នូវ​របៀប​នៃ​ការព្យាបាល​
​ការធ្វើ​តេស​លើ​ជាលិការ​ថ្លើម​ដើម្បី​កំនត់​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការខូចខាត​របស់​ថ្លើម​
​គ្រូពេទ្យ​ប្រហែលជា​អោយ​អ្នក​ធ្វើ​វិធី​មួយ​ដោយ​ច្រឹប​យក​ជាលិការ​ថ្លើម​ដើម្បី​ទៅ​ពិនិត្យ​នៅ​ក្នុង​មន្ទីរពិសោធន៍ ។ ការវិភាគ​ទៅលើ​កោលិកា​ររបស់​ថ្លើម (Biopsy) អាចជួយ​ក្នុង​ការកំនត់​នូវ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​និង​បង្ហាញ់​អំពី​ការសំរេចចិត្ត​ក្នុង​ការព្យាបាល ។ ក្នុងអំឡុងពេល​ដែល​ធ្វើ Biopsy គ្រូពេទ្យ​ប្រើ​ម្ជុល​តូច​មួយ​ចាក់​បញ្ចូល​ក្នុង​សាច់​របស់​អ្នក និង​ទំ​លុះ​ទៅដល់​ថ្លើម​ដើម្បី​ដក​យក​ជាលិការ​វា​ចេញ​៕​

Free Download

App Store Google play