ងាប់លិង្គព្យាបាលបានអត់?

ការ​ងាប់​លិង្គ​គឺជា​អាការៈអ​សមត្ថភាព​មួយ​ក្នុង​ក្នុង​ការទទួលបាន ឬ​គ្រប់គ្រង​ការឡើង​រឹង​របស់​លិង្គ ។ រឿង​សំខាន់​ត្រូវ​យល់​ថា នៅ​ពេល​មួយ​ដែល​សមត្ថភាព​ធ្វើ​អោយ​លិង្គ​រឹង​ការថយចុះ មិនមែន​មានន័យ​ថា​បុរស​ម្នាក់​នោះ​កើត​បញ្ហា​ងាប់​លិង្គ​នោះទេ​។​

​អ្នក​គួរ​ធ្វើ​អារម្មណ៍​អោយ​ល្អ​ក្នុងការ​និយាយប្រាប់​គ្រូពេទ្យ​អំពី​បញ្ហា​នេះ​។ វា​គឺជា​ផ្នែក​មួយ​ធម្មតា​សុខភាព​របស់​អ្នក​តែប៉ុណ្ណោះ ហើយ​គ្រូពេទ្យ​នឹង​ពិភាក្សា​, វាយតម្លៃ និង​ព្យាបាល​បញ្ហា​អស់ទាំង​នេះ​បើសិនជា​ករណី​ចាំបាច់​។ គាត់​អាច​វាយ តម្លៃ​ទៅលើ​មូលហេតុ​ធំៗ​ដែល​ធ្វើអោយ​មាន​អាកា​រៈងាប់​លិង្គ និង​កំណត់​ការ ព្យាបាល​ដែល​ត្រឹមត្រូវ​។​

​ឧទាហរណ៍ អ្នកជំងឺ​ក្មេងៗ​ជាច្រើន​កើត​មាន​អាកា​រៈងាប់​លិង្គ​ដោយសារ​តែ​ការប្រើប្រាស់​ថ្នាំ​។ ភាគច្រើន ការ​ដែល​ឈប់​បន្ត​ប្រើ​ថ្នាំ​ទាំងនោះ​ទៀត​វា​នឹង​ធ្វើអោយ​មុខងារ​ផ្លូវភេទ​វិល​មក​រក សភាព​ធម្មតា​វិញ​។ ចំណែក​អ្នកជំងឺ​ចាស់ៗ​វិញ ការ​ដែល​មាន​ជំងឺ​សរសៃឈាម​, ជំងឺសរសៃប្រសាទ និង​ការប្រើប្រាស់​ថ្នាំ​គឺជា​មូលហេតុ​ដែល​កើតឡើង​ជា​ញឹកញាប់​នៃ​បញ្ហា​ងាប់​លិង្គ​។​

​ការ​មាន​បញ្ហា​សុខភាព ច្រើន​តែ​មាន​ជាប់ទាក់ទង​ទៅនឹង​ការ​ងាប់លិង្គ​។ បុរស​ដែល​មាន​ជំងឺ​ទឹក នោម​ផ្អែម​ពី ២៥ ទៅ​៥០% នឹង​ការ​ងាប់លិង្គ​មួយចំនួនដែរ​។ ករណី​ខ្លះ​ទៀត​ដូចជា ស្រេ្ត​ស​, ភ័យ និង​បញ្ហា​អារម្មណ៍​ផ្សេងៗ​ទៀត​អាច​នឹង​ធ្វើអោយ​មាន​ផលវិបាក​ដល់​ការឡើង​រឹង​របស់​លិង្គ​បាន​។​

​ការធ្វើ​រោគវិនិច្ឆ័យ​ទាមទារ​អោយ​មាន​ការវាយតម្លៃ​លើ​សុខភាព​អោយបាន​ពេញលេញ ដើម្បី សនិ្នដ្ឋាន​ទៅលើ​មូលហេតុ​ដែល​អាច​កើតមាន​។ ករណី​មួយ​ចំនួន វា​ត្រូវ ចំនាយ​ពេល​ច្រើន​ដើម្បី​កំណត់​អោយបាន​នូវ​បញ្ហា​ពិតប្រាកដ​មួយ​។​

​ករណី​ភាគច្រើន​គឺ​ព្យាបាល​ជា​។ ការព្យាបាល​គឺ​យោង​ទៅលើ​មូល ហេតុ​របស់​វា ហើយ​អាចធ្វើ​បាន​តាមរយៈ​ការឈប់​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​អ្វី​មួយ​ដែល​ពុំ​ចាំបាច់ ។ ភាពស្រណុកសុខស្រួល​នៃ​ការ​រួមភេទ គឺ ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​នៃ​សុខភាព​ទូទៅ​របស់​មនុស្ស​ម្នាក់ៗ​។  គ្រូពេទ្យ និង​អ្នកផ្តល់​សេវា សុខ ភាព​ផ្សេងៗ​ទៀត​គឺជា​ធនធាន​ដ៏​សំខាន់​សម្រាប់​ការពិចារណា​ទៅលើ​សុខភាព​ផ្លូវភេទ​របស់​អ្នក និង​ដើម្បី​កំណត់​វិធានការ​គ្រប់គ្រង​សុខភាព​ទូទៅ​ទាំងអស់​ផងដែរ​៕

Free Download

App Store Google play