តើ​លទ្ធផល​នៃ​តេស្ត​ពិនិត្យ​ផ្ទៃពោះ​តែង​ត្រឹមត្រូវ​ឬ​?

​មាន​កត្តា​ជាច្រើន ដែល​អាច​ប៉ះពាល់​ទៅលើ​ភាពត្រឹមត្រូវ​នៃ​ការ​ធ្វើ​តេស្ត​រក​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​។​
- ប្រសិនបើ​ទឹកនោម មិន​ត្រូវបាន​យក ឬ រក្សា​ទុក​បាន​ត្រឹមត្រូវ​នោះ​លទ្ធផល​ក៏​មាន​ភាព​មិន​ត្រឹមត្រូវ​ដែរ​។​
- ប្រសិនបើ​ការធ្វើ​តេស្ត​នេះ ត្រូវបាន​ធ្វើ​ឆាប់រហ័ស​ពេក នោះ​កំរិត​នៃ​ការប្រមូលផ្តុំ​របស់ hCG នឹង​មាន​កំរិត​ទាប​បំផុត​ក្នុង​ការរកឃើញ​។ វា​ពិត​ជា​សំខាន់​ណាស់ ក្នុង​ការដឹង​នូវ​ថ្ងៃ​មក​រដូវ​របស់​អ្នក​។ ប្រសិនបើ​ការធ្លាក់​ឈាមរដូវ​របស់អ្នក ជា​ធម្មតា​មិន​ទៀងទាត់ ឬ មិន​ញឹកញាប់ នោះ​វា​នឹង​មាន​ភាព​កាន់តែ​ពិបាក​សំរាប់​អ្នក​ក្នុង​ការបញ្ជាក់​ពី​ការ​មាន​ ផ្ទៃពោះ​របស់​អ្នក​។​
- ប្រសិនបើ​អ្នក​បាន​ទទួលទាន​ថ្នាំ​អោយ​មាន​កូន ដែល​មាន​ផ្ទុក hCG វា​ក៏​អាច​ផ្លាស់ប្តូរ​លទ្ធផល​របស់​អ្នក​ផងដែរ​។ ថ្នាំ​គ្រាប់​ពន្យា​កំណើត​, ថ្នាំ​ផ្សះ និង ថ្នាំ​បំបាត់​ការឈឺចាប់​គឺ មិន​គួរ​មាន​ផលប៉ះពាល់​អី្វ​នោះទេ​។​
- ប្រសិនបើ​ឧបករណ៍​ប្រើ​សំរាប់​ការ​ធ្វើ​តេស្ត​ទឹកនោម​នេះ​ក្តៅ​ពេក នោះ​លទ្ធផល​គឺ​អាច​មាន​ភាព​មិន​ត្រឹមត្រូវ​ទឹកនោម​ត្រូវ​រក្សាទុក ក្នុង​សីតុណ្ហភាព​ត្រឹមត្រូវ​នៅ​ពេល​យក​ទៅ​ធ្វើ​តេស្ត ។​
 
​តើ​តេស្ត​ទាំងនោះ​ដំណើរការ​យ៉ាង​ដូចម្តេច​?
   ការ​ធ្វើ​តេស្ត​ទឹកនោម គឺជា​ការពិនិត្យ​រក​វត្តមាន​របស់ hCG ដែល​ជា​អរ​ម៉ូ​ន​ផលិត​ដោយ​ការរីកលូតលាស់​របស់​អំ​ប្រ៊ី​យូ​។ មាន​ប្រភេទ​តេស្ត​ពីរ​ដែល​សំខាន់ គឺ​តេស្ត​រាង​រង្វង់ និង​ពណ៌ ដែល​រួមមាន​ល្បាយ​សូលុយស្យុង​សារជាតិ​គីមី​ជាមួយនឹង​គំរូ​ទឹកនោម​របស់​អ្នក​ ។ ជាតិគីមី​នោះ នឹង​មាន​ប្រតិកម្ម​តប​អាស្រ័យ​ទៅ​នឹង​ចំនួន​នៃ hCG ដែល​មាន​នៅក្នុង​ទឹកនោម​។ ប្រតិកម្ម​នេះ​នឹង​បង្ហាញអោយឃើញ តាមរយៈ​ការផ្លាស់ប្តូរ​ពណ៌ នៅក្នុង​បំពង់ ឬ ខ្សែ​ឆ្នូត ឬក៏​ភាព​កក​ត្រូវបាន​ការពារ ដែល​បណ្តាល​អោយ​មាន​រង្វង់​ពណ៌​ខ្មៅ​លេចឡើង​នៅ​ក្នុង​បំពង់​។ ការ​ធ្វើ​តេស្ត​ប្រភេទ​ទី​៣ អាចធ្វើ​បាន​ដោយ​គ្រាន់តែ ដាក់​បន្ទះ​ស្រូបនៃ​តេស្ត​អោយ​ប៉ះ​នឹង​ទឹកនោម​។​
 
​ទោះបីជា​សញ្ញាណ​ នៃ hCG អាច​ត្រូវបាន​មើលឃើញ​នៅ​ក្នុង​ទឹកនោម​បាន​យ៉ាង​ឆាប់​នៅក្នុង​សប្តាហ៍​ទី​២​ បន្ទាប់​ពី​ការកកើត​គក៌​ក៏ដោយ មាន​ឧបករណ៍​ជាច្រើន​ណែនាំ​អោយ ប្រើប្រាស់​តេស្ត​នេះ​ក្នុង​រយៈពេល ១​ទៅ ៤​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ទី​១ នៃ​ការបាត់​រដូវ​របស់​អ្នក​។ ប្រសិនបើ​អ្នក​ធ្វើ​តេស្ត​នេះ​ឆាប់រហ័ស     សូម​ធ្វើ​វា​ម្តង​ទៀត​បន្ទាប់ពី  ២​សប្តាហ៍​ក្រោយ នៅពេល​ដែល​កំហាប់​របស់ hCG កាន់តែ​ឡើង​ខ្ពស់ ហើយ​លទ្ធផល​នឹង​អាច​កាន់តែ​ជឿជាក់​បាន​៕​

Free Download

App Store Google play