តើ​បុរស​អាច​មាន​កូន​បាន​ត្រឹម​អាយុ​ប៉ុន្មាន​?

​ក្រពេញ​អូវ៉ែ​របស់​មនុស្ស​ស្រី​គឺ ខុសពី​ពងស្វាស​របស់​មនុស្ស​ប្រុស​។ ពងស្វាស​មនុស្ស​ប្រុស​មិន​អាច​បាត់បង់ សមត្ថភាព​នៃ​ការបង្កើត អ័រម៉ូន​ភេទ​ទេ​។ បុរស​ដែល​មាន​សុខភាព​ល្អ​ម្នាក់​ប្រហែលជា​អាច​ផលិត មេ​ជីវិត​ឈ្មោល​បាន​យ៉ាង ល្អ រហូត​ដល់​ពួកគេ​អាយុ ៨០​ឆ្នាំ ឬ​លើស​នេះ​ទៅទៀត​។​

 

​ម្យ៉ាងវិញទៀត ការប្រែប្រួល​ដ៏​ស្រពិចស្រពឹល​លើ​មុខងារ​របស់​ពង​ស្វា​ប្រហែល​ជា​កើតឡើង​ ក្នុង អាយុ​ពី ៤៥ ទៅ​៥០​ឆ្នាំ ហើយ​វា​កាន់តែ​ខ្លាំង​ទៅៗ​ក្រោយ​ពី​អាយុ​បាន ៧០​ឆ្នាំ ។  ជាធម្មតា​បុរស​ច្រើនតែ​ធ្លាប់​មាន​ការថយចុះ​នូវ​ការផលិត​អ័រម៉ូន​តេស្តូ​ ស្តេ​រ៉ូន ដោយសារ​ការ​ចាស់​ទៅតាម​អាយុ ប៉ុន្តែ​វា​ក៏​អាច​ទាក់ទង​ទៅ​នឹង​ជំងឺ​មួយចំនួន​ដែរ​ដូចជា​ជំងឹ​ទឹកនោម ផ្អែម​។​

​ខណៈពេល​ដែល​មុខងារ​ដ៏​សំបើម​របស់​ពងស្វាស​ធ្វើអោយ​មាន​ រោគសញ្ញា អស់កម្លាំង​, ខ្សោយ​, បាក់ ទឹកចិត្ត​, ថយ​ចុះ​ចំណង់​ផ្លូវភេទ ឬ​ងាប់​លិង្គ​នោះ​គឺ​ច្រើន​តែ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​។​

​ មានការ​ព្យាបាល​ជា​ច្រើន​សម្រាប់​អាការៈ​ទាំងនេះ​។ ប្រសិនបើ​កម្រិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ចុះ​ទាប ការបន្ថែម​ជំនួស​មកវិញ​ប្រហែលជា​អាច​ជួយ​បំបាត់ ការបាត់បង់ ចំណង់ ផ្លូវភេទ ការបាក់​ទឹកចិត្ត និង​ការ​អស់កម្លាំង​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការប្រើ​អ័រម៉ូន​បុរស ជំនួស​អាច​ផ្តល់​ផលវិបាក​បំផុត​គឺ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត និង​ការ​ឡើងកូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ ក្នុង​ឈាម​។ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​មើល​ថា​តើ​ការព្យាបាល​ដោយ​ អ័រម៉ូន​គឺ​ត្រឹមត្រូវ ចំពោះ​អ្នក​ដែរឬទេ​៕

Free Download

App Store Google play