ស្ប៉ា មាន​ប្រយោជន៍​អ្វីខ្លះ​ចំពោះ​រាងកាយ​?

​អត្ថប្រយោជន៍​នៃ​ការព្យាបាល​ដោយ​វិធី​ស្ប៉ា​នេះ គឺ​មាន​ចំនួន​ច្រើនជាង ការព្យាបាល​កែសម្ភស្ស​ជា​ទៀងទាត់​។ ទាំងនេះ​គឺជា គុណសម្បត្តិ​ជាក់ស្តែង​មួយចំនួន ដែល​បានមកពី​ការព្យាបាល ដោយ​ប្រើ​វិធី​ស្ប៉ា​។​
​សារប្រយោជន៍​នៃ​ការព្យាបាល​ដោយ​ស្ប៉ា មាន​៖

  • កំចាត់​ស្នាម​ជ្រាវ​ជ្រួញ ចេញ​ពី​លើ​ស្បែក​។ ការ​ម៉ាស្សា​បែប Kerala ដែល​មាន​ភាពល្បីល្បាញ​បំផុត ដែល​ត្រូវ បាន​គេ​ស្គាល់​ផង​ដែរ​ថា ជាការ​ម៉ាស្សា​ដោយ​ប្រើ​ថ្ម​ក្តៅ គឺ​បាន​ធ្វើអោយ​សាច់ដុំ​តឹង​ណែន​របស់​អ្នក មាន​ភាព ធូរស្រាល​។ នៅពេល​ដែល​វា​បាន​ត្រូវគេ ដាក់​ទៅលើ​ថ្ងាស និង ផ្ទៃមុខ វា​ក៏​អាចធ្វើអោយ ស្នាម​ជ្រាវ​ជ្រួញ ដែល​ចាប់ផ្តើម​មាន​ការវិវត្ត​ន៍ ដោយសារ​ស្ត្រេ​ស មាន​សភាព​អន់ថយ​។​
  • យក​នូវ​ស្ត្រេ​ស ចេញពី​ស្បែក​របស់​អ្នក​។  ក៏​ដូចជា​ផ្នែក​ផ្សេង​ទៀត​នៃ​រូបរាងកាយ ស្បែក​របស់​អ្នក​ក៏​ត្រូវការ យក​ចេញ​នូវ​ស្ត្រេ​ស នេះ​ផង​ដែរ​។ ការ​មាន​ស្ត្រេ​ស គឺ​ពិតជា​ធ្វើអោយ​អ្នក​មើល​ទៅ​ចាស់​មុន​អាយុ​។ រាល់ ស្នាម​រេ​ចរិល និង ចំណុច​ខ្មៅ​នៅលើ​ស្បែក គឺ​សុទ្ធតែ​ជា​សញ្ញាណ​នៃ​ភាព​ចាស់ជរា​។ អ្នក​នឹង​មាន​អារម្មណ៍ ថា​ខ្លួន​អ្នក​ក្មេង​ជាង​មុន បន្ទាប់​ពី​បាន​ធ្វើការ​ព្យាបាល​ខ្លួន​អ្នក ដោយ​វិធី​ស្ប៉ា ហើយ​វា​គឺជា​គន្លឹះ​មួយ ដែល​ធ្វើ អោយ​អ្នក​ក្មេង​ជាង​វ័យ​។​
  • ជួយ​សម្រក​ទំងន់​។ ការ​ធាត់​ជ្រុល គឺ​ពិតជា​ធ្វើអោយ​ស្ថានភាព​រូបរាង​អ្នក មិន​ស្រស់​ស្អាត​បានជា​ប្រាកដ​។ មិន​ថា​អ្នក ពាក់​អ្វី​ក៏ដោយ គឺ​អ្នក​តែងតែ​មាន​ការព្រួយបារម្ភ​ពី ភាព​កំពីកកំពក ដែល​មាន​នៅ​ត្រង់នេះ ឬ នៅត្រង់​នោះ​ជា​ដើម​។ ការព្យាបាល​ដោយ​ស្ប៉ា គឺ​អាច​ជួយ​អ្នក​ក្នុងការ​ស្រក​ទំងន់ បាន​យ៉ាង​មាន ប្រសិទ្ធភាព​។ មាន​ប្រេង​រឹត សម្រាប់​ម៉ាស្សា​ជាច្រើន ដែល​អាច​ជួយ​អ្នក អោយ​មាន​រូបរាង​សមសួន​បាន​។ អ្នក​គ្រាន់តែ​ស្រាវជ្រាវ​ពី​វិធី​ម៉ាស្សា និង ការ​ស្ប៉ា ដែល​នឹង​ទៅ មុន​ពេល​អ្នក​សម្រេចចិត្ត​ទទួល​សេវាកម្ម ទាំងនេះ​។​
  • យក​ជាតិពុល​ចេញពី​ស្បែក​របស់​អ្នក ។ ពួកយើង​បាន​រស់នៅ​ក្នុង មជ្ឈដ្ឋាន​ដែល​មាន​ការបំពុល ជាច្រើន​។ ដូច្នេះ វា​មិនមែន​ជា​ការភា្ញក់ផ្អើល​នោះ​ទេ ដែលថា នៅក្នុង​រាងកាយ​អ្នក​មាន​ជាតិពុល​ជាច្រើន​។ អត្ថប្រយោជន៍​នៃ​ការព្យាបាល​ដោយ​វិធី​ស្ប៉ា​នេះ រួម​មាន​នូវ​ការបណ្តេញ​ជាតិពុល​ទាំងនេះ ចេញពី រាងកាយ ។​ការព្យាបាល​ដោយ​ប្រើ​ទឹក​ក្នុង​លក្ខណៈ​ពិសេស​មួយចំនួន បាន​ជួយ​ដល់​ការកាត់បន្ថយ នូវ​ភាព​ហើម ប៉ោង​នៃ​រាងកាយ និង យក​នូវ​ជាតិពុល​អាក្រក់​ចេញពី​រាងកាយ​បាន​ផងដែរ​។​
  • អាងទឹក​រំ​ញ័រ ដែល​ធ្វើអោយ​ស្បែក​អ្នក​ក្មេង​ជាង​វ័យ​។ អាងទឹក​រំ​ញ័រ ឬ ហៅ​ម្យ៉ាងទៀត​ថា Jacuzzi ដែល​តែង តែ​មាន​នៅក្នុង​ហាង​ស្ប៉ា គឺ​បាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ស្បែក របស់​អ្នក​។ ឥទ្ធិពល​នៃ​ការ​រំ​ញ័រ និង ភ្ញោចរបស់​ទឹកក្នុង​អាង​នេះ គឺ​ធ្វើអោយ​ការ​ងូតទឹក​របស់​អ្នក​មាន​ភាព​រីករាយ​។ វា​ក៏​បាន​ធ្វើអោយ ដំណើរ ឈាម​រត់​អ្នក​មាន​ភាពល្អប្រសើរ​ឡើង និង ធ្វើអោយ​អ្នក​មាន​ស្បែក​ដែល​ស្រស់ថ្លា​ចែងចាំង និង ក្មេង​ជាង វ័យ​។​
  • ជួយ​អោយ​អ្នក ដកដង្ហើម​យកបាន កម្រិត​អុកស៊ីសែន​ច្រើន​ជាង​មុន​។ ការព្យាបាល​ដោយ​វិធី ស្ប៉ា​នៅ​លើដង ខ្លួន គឺ​អាច​ជួយ​អ្នក​អោយ ដកដង្ហើម​ចូល​បាន​វែងៗ ហេតុដូចនេះ​ហើយ វា​ធ្វើអោយ​អ្នក​ស្រូប​យក​កម្រិត អុកស៊ីសែន​បាន​ច្រើន​ជាង​មុន​និង ធ្វើអោយ ស្បែក​របស់​អ្នក​មាន​ភាពរស់រវើក​។​
  • ​គុណសម្បត្តិ​នៃ​ការព្យាបាល​ដោយ​ ស្ប៉ា គឺ​មិន​ត្រូវបាន​កំណត់​ចំពោះ​សុខភាព​នោះទេ​។ ការ​ម៉ាស្សា​នេះ ក៏បាន ផ្តល់​អត្ថប្រយោជន៍​ដល់ ស្បែក និង សម្រស់​ទាំងអស់​របស់​អ្នក​បាន​ផង​ដែរ ។​

Free Download

App Store Google play