• ​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​លិង្គ​មិន​ឡើង​រឹង​មាន​អ្វី​ពាក់ព័ន្ធ​គ្នា​?

    វា​ជា​រឿង​ទូទៅ​នោះ​ចំពោះ​បុរស​ដែល​លិង្គ​មិន​ឡើង​រឹង​មាន​អារម្មណ៍​មួរ​ម៉ៅ​, អន់ចិត្ត​, ពិបាកចិត្ត និង​មិន​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​នោះ​។ ចំពោះ​អារម្មណ៍​បែបនេះ​, ប្រសិនបើ​មិន​ដោះស្រាយ​ទេ​នោះ​, វា​អាច​នាំអោយ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

  • អត្ថប្រយោជន៍​នៃ​ការព្យាបាល​ដោយ​វិធី​សណ្តំ​

    ​វិធី​សណ្តំ គឺជា​សិល្បះ​មួយ​នៃ​ការស្វែងរក ញាណ​ពិសេស​របស់​មនុស្ស​ម្នាក់​។ តើ​អ្នកដឹង​ទេ​ថា តើ​វិធី​ព្យាបាល​បែបនេះ ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក ដែល​ទទួលយក​វា​? មនុស្ស​ចំនួន ប្រហែល​ជា​គិតថា វា​គ្រាន់តែ​ការកំសាន្ត​មួយ​ប៉ុណ្ណោះ ។

  • ​តើ​ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​គួរ​បញ្ជាក់​រោគវិនិច្ឆ័យ​ដូចម្តេចខ្លះ​?

    ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​មានន័យថា មាន​វត្តមាន​ខ្យល់ ឬ​ឧស្ម័ន​យ៉ាងច្រើន​ដក​នៅ​ចន្លោះ​សួត និង​ជញ្ជាំង​ទ្រូង​។ ជំងឺ​នេះ​កើតឡើង​ដោយសារតែ​មាន​ប្រហោង​ណាមួយ​កើតមាន​ក្នុង​សួត ដែល​អនុញ្ញាតិ​អោយ​ខ្យល់​ចូលទៅក្នុង​ស្រោម​សួត​បាន ព្រមទាំង​បណ្តាលអោយ​សួត​នោះ​ក្រ​ពិត​តិចតួច ឬ​ទាំងស្រុង​តែម្តង​។

  • មាន​ជំងឺ​គ្រុង​ពោះវៀន​ពេល​ណា​គួរ​អោយ​ពេទ្យ​ព្យាបាល​?

    ​ជំងឺ​គ្រុនពោះវៀន​បង្កឡើង​ដោយ​បាក់តេរី​ម្យ៉ាង​មាន​ឈ្មោះ​ថា Salmonella Typhi ហើយ​វា​កម្រ​នឹង​កើតមាន​ក្នុង​ប្រទេស​អភិ​វឌ្ឈន៍​ណាស់ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​នៅតែ​បន្សលទុក​នូវ​ជំងឺ​ដ៏​មាន​ការ​គំរាម​គំហែង និង​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កំពុង​អភិ​វឌ្ឍន៍។

  • តេស្ត​ថ្មី​សម្គាល់​សេណូ​ទីប​នៃ​ជំងឺ​រលាកថ្លើម C

    ​តេស្ត​ថ្មី​ដើម្បី​ជួយ​គ្រូពេទ្យ​កំណត់​ពី​សេណូ​ទីប​នៃ​ការឆ្លង​មេរោគ​រលាក​ថ្លើម C ត្រូវបាន​អនុម័ត​អោយ​ប្រើប្រាស់​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱ​សថ​អាមេរិក​។​

  • ​ជំងឺ​រលាក​ស្រោមពោះ​គួរ​បញ្ជាក់​រោគវិនិច្ឆ័យ​បែបណាខ្លះ​?

    ការ​រលាក​ស្រោមពោះ​បណ្តាលមកពី​ការបង្ក​រោគ​ដោយ​ពពួក​បាក់តេរី ឬ​ផ្សិត​ទៅលើ​ស្រោម​ពោះ ជាពិសេស​នៅ​ផ្នែក​ខាង​ក្នុងនៃ​ជញ្ជាំង​ពោះ​ដែល​គ្របពីលើ​សិរី​រាង្គ​ក្នុងពោះ​។ ការ​រលាក​ស្រោមពោះ​កើតចេញ​ពី​ការ​ធ្លាយ​អ្វីមួយ​នៅក្នុង​ពោះ ឬ​ផលវិបាក​នៃ​ជំងឺ​ផ្សេងៗ​។​

  • មូលហេតុ​៤​យ៉ាង​ដែល​អ្នក​គួរតែ​ដឹង​ពី​ប្រភេទ​ក្រុម​ឈាម​របស់​ខ្លួនឯង​

    ប្រភេទ​ក្រុម​ឈាម គឺ​មិនមែន​ជា​អ្វី​ដែល​គ្រាន់តែ ត្រូវមាន​នៅ​ក្នុង​អត្តសញ្ញាណ​បណ្ណ​របស់​អ្នក​នោះ​ទេ ។ វា​អាច​ជួយ​ការពារ​អ្នក ពី​គ្រោះថ្នាក់​ប្រឈម​នឹង​សុខភាព​, អាច​ធ្វើអោយ​អ្នកដឹង​ពី​តម្រូវការ​ឈាម របស់ខ្លួន​, ជួយ​មនុស្ស​ដទៃ​ទៀត ក្នុង​ស្ថានភាព​បន្ទាន់ និង អាច​ធ្វើ​ការសម្រេចចិត្ត​ដ៏​សំខាន់​មួយ​បាន​ផង​ដែរ​។​

  • ធ្វើ​ដូចម្តេច​ទើប​ច្បាស់​ថា​មាន​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​?

    តេស្ត​រក H. Pylori ​គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​ធ្វើតេស្ត​ដើម្បី​កំណត់​ថា​តើ​មាន​វត្តមាន​បាក់តេរី H. Pylori ក្នុង​ខ្លួន​របស់​អ្នក​ឬក៏​អត់​។ H. Pylori ប្រហែលជា​អាច​រកឃើញ​តាមរយៈ​ការ​ធ្វើ​តេស្ត​ឈាម តេស្ត​លាមក ឬ​តេស្ត​ដោយ​ការដកដង្ហើម​។ មុននឹង​ធ្វើ​តេស្ត​គេ​តម្រូវ​ឱ្យ​អ្នក​ត្រូវ​ញ៉ាំ​ទឹកថ្លា​មួយ​កែវ​ដែល​គ្មាន​រស់ជាតិ ហើយ​មាន​សារធាតុ Radioactive Carbon ក្នុងនោះ​។ ក្រោយមក អ្នក​ត្រូវ​ផ្លុំ​ថង​មួយ ហើយ​បិត​អោយ​ជិត​។ ប្រសិនបើ​អ្នក​មាន​បាក់តេរី H. Pylori ក្នុង​ក្រពះ ដង្ហើម​របស់​អ្នក​នឹងមាន​ផ្ទុក​សារធាតុ Radioactive Carbon ជា​ទម្រ​ង Carbon Dioxide ព្រោះ​វា​បាន​បំបែក​សារធាតុ​នេះ​នៅក្នុង​ក្រពះ​របស់​អ្នក​។

  • ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​គួរ​ព្យាបាល​យ៉ាង​ដូចម្តេច​?

    ជំងឺ​ខ្យល់​ក្នុង​ស្រោម​សួត​កើតឡើង​បាន​នៅពេល​ខ្យល់​អាច​ធ្លាយ​ចូលទៅ​ក្នុង​ចន្លោះ​មួយ​រវាង​សួត និង​ជញ្ជាំង​ទ្រូង​។ ខ្យល់​ដែល​ចូល​នោះ​អាច​រុញ​សួត​អោយ​កំពិត​បាន​។ ស្ថានភាព​ជំងឺ​នេះ​អាច​បណ្តាលមកពី​ការ​មាន​របួស​ដោយ​ការ​ខ្ទាំ ឬ​វត្ថុ​ស្រួច​ចាក់​ទំ​លុះ​, ការប្រើ​វិធី​ព្យាបាល​តាម​វេជ្ជសាស្ត្រ​ទៅលើ​សួត​ផ្ទាល់ ឬ​ការខូចខាត​ដោយសារ​តែ​ជំងឺ​សួត​ខ្លួនឯង​តែម្តង​។ ពេលខ្លះ ខ្យល់​ក្នុង​ស្រោម​សួត​ក៏​អាច​កើតឡើង​ដោយ​គ្មាន​ហេតុផល​អ្វី​ជាក់ស្តែង​ដែរ​។ នៅពេល​សួត​ទៅជា​កំពិត វា​នឹង​ធ្វើអោយ​ឈឺ​ទ្រូង និង​ពិបាក​ដកដង្ហើម​ភ្លាមៗ​។

  • ការ​ធ្វើ​តេស្ត និង ការកំណត់​រោគវិនិច្ឆ័យ​របស់​ជំងឺ​រលាក​សន្លាក់​

    ជំងឺ​រលាក​សន្លាក់ អាច​នឹង​មាន​ភាព​ពិបាក ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ នៅក្នុង​ដំណាក់កាល​ដំបូង​របស់​វា ពីព្រោះថា សញ្ញា និង រោគសញ្ញា​ដំបូង​របស់​ពួកវា អាច​នឹង​ធ្វើអោយ​យើង​យល់ច្រលំ​នឹង ជំងឺ​ផ្សេងៗ ជាច្រើន​ទៀត​។ វា មិន​មាន​តេស្ត​មួយ ឬ ការពិនិត្យ​រាងកាយ​តែមួយ​មុខ ដែល​អាច អោយ​យើង​បញ្ជាក់បាន ពី​ការធ្វើ​រោគ​វិនិច្ឆ័យ បាន​ច្បាស់លាស់​នេះ​ទេ ។​

  • ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺមហារីក​គ្រាប់​ឈាម​

    ការវិនិច្ឆ័យ​រោគ​មហារីក​គ្រាប់​ឈាមមាន​មធ្យោបាយ​អ្វីខ្លះ​? មធ្យោបាយ​ក្នុង​ការវិនិច្ឆ័យ​រោគ​មហារីក​គ្រាប់​ឈាម មនុស្ស​ជាច្រើន​សុទ្ធ​តែ​ចង់​យល់​ដឹង​ទាំងអស់​គ្នា ស្វែងយល់​ពី​មធ្យោបាយ​វិនិច្ឆ័យ​រោគ​មហារីក​គ្រាប់​ឈាម មនុស្ស​នៅ​ពេល​ដែល​ជួបប្រទះ​នូវ​រោគសញ្ញា​មហារីក​គ្រាប់​ឈាម​បាន​ទាន់ពេល ប្រញាប់​ធ្វើការ​ព្យាបាល​ភ្លាម​។​

  • ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺមហារីក​ឆ្អឹង​

    នៅក្នុង​វិទ្យា​ពេទ្យ​ការធ្វើ​វិនិច្ឆ័យ​លើ​ជំងឺមហារីក​ឆ្អឹង​មាន​ចម្រើន​ប្រភេទ ការវិនិច្ឆ័យ​អាចជួយ​ដល់​គ្រូពេទ្យ​ក្នុង​ការយល់ដឹង​ពី​ប្រភេទ​ដុំ​សាច់ និង កំរិត​អាការៈ​អ្នកជំងឺ ធ្វើឲ្យ​គ្រូពេទ្យ​កាន់តែ​ងាយស្រួល​ក្នុង​ការដាក់​ផែនការ​ព្យាបាល​អ្នកជំងឺ​។ ដូច្នេះ​តើ​ការធ្វើ​រោគវិនិច្ឆ័យ​លើ​រោគ​មហារីក​ឆ្អឹង​ជាធម្មតា​មាន​អ្វីខ្លះ​? ខាងក្រោម​នេះ ជា​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​ក្នុង​មន្ទីរពេទ្យ ក្វាង​ចូ​វ​ទំនើប​ផ្នែក​មហារីក​របស់​យើងខ្ញុំ​។​

  • ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺមហារីក​តម្រងនោម​

    មហារីក​ក្រលៀន​គឺជា​មហារីក​ប្រព័ន្ធ​តម្រងនោម​ប្រភេទ​កាច​ដែល​ឧស្សាហ៍​ជួបប្រទះ ច្រើន​កើត​លើ​មនុស្ស​ប្រុស ច្រើន​ជាង​នារី​ភេទ​ទ្វេដង ដុំ​មហារីក​ក្រលៀន​ប្រភេទ​ស្លូត​ច្រើន​គ្មាន​រោគសញ្ញា មហារីក​ដែលមាន​រោគសញ្ញា​ច្រើន​ជា​ប្រភេទ​កាច​។ អ្នក​ជម្ងឺមហារីក​ក្រលៀន​មាន​រោគសញ្ញា​មិន​ដូចគ្នា អា​ការៈចេញ​ជា​ជម្ងឺ​មិនមែន​ប្រព័ន្ធ​តម្រងនោម ដូចជា​ក្តៅខ្លួន​ដោយ​មិន​ដឹង​មូលហេតុ គឺជា​សញ្ញា​ដំបូង​នៃ​មហារីក​ក្រ​លៀន គួរ​ធ្វើ​ការពិនិត្យ​វិនិច្ឆ័យ​រោគ​នៅ​មន្ទីរពេទ្យ​ទាន់ពេលវេលា តាមដាន​មូលហេតុ​។​

  • ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺមហារីក​ច្រមុះ និង បំពង់ក​

    ​រួសរាន់​ធ្វើ​រោគ​វិនិច្ឆ័យ រួសរាន់​ធ្វើការ​ព្យាបាល​គឺជា​មធ្យោបាយ​មួយ​ក្នុង​ការលើក​កំពស់​ប្រសិទ្ធភាព​ព្យាបាល​មហារីក អ្នកឯកទេស​នៅ​មន្ទីរពេទ្យ​ក្វាង​ចូ​វ​ទំនើប​ផ្នែក​មហារីក​បាន​ដាស់តឿន​ថា ពេល​លេចចេញ​នូវ​រោគសញ្ញា​មហារីក​ច្រមុះ​ភ្លាម គួរតែ​ប្រញាប់ប្រញាល់​ទៅ​មន្ទីរពេទ្យ​ស្តង់ដា​ធ្វើការ​ពិនិត្យ​។​

  • ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺមហារីក​ស្បែក​

    ជំងឺមហារីក​ស្បែក​សំដៅលើ​ដុំ​កោសិកា​មហារីក​ប្រភេទ​កាច​កើតឡើង​លើ​ស្បែក​។ ច្រើន​កើត​នៅ​ផ្នែក​ដែល​មិនសូវ​ត្រូវ​បិទ​បាំង​។ បង្ក​ការលំបាក​យ៉ាងខ្លាំង​ដល់​សុខភាព​ទាំង​ផ្លូវកា​យ​និង​ផ្លូវចិត្ត​។ ប្រសិនបើ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​ស្បែក​បាន​ទាន់ពេលវេលា អាច​ជួយ​បាន​យ៉ាងច្រើន​ដល់​ការព្យាបាល​ជំងឺ​មហារីក​ប្រភេទ​កាច​ដែល​គេ​និយម​ឃើញ​នេះ​។

  • ការចាក់​ថ្នាំ​គីមី​ជីវសាស្ត្រ​គឺជា​អាវុធ​សម្លាប់​កោសិកា​មហារីក​សម័យថ្មី​ទំនើប​

    ការចាក់​គីមី គឺ​វិធី​ព្យាបាល​ដោយ​ប្រើប្រាស់​សារធាតុ​ថ្នាំ​គីមី​រួមផ្សំ​សម្លាប់​កោសិកា​មហារីក ទប់ស្កាត់​ការរីកលូតលាស់​រាលដាល​និង​ជម្រុញ​បំបែក​កោសិកា​មហារីក​។ បច្ចុប្បន្ន ការចាក់​ថ្នាំ​គីមី​និង​វះកាត់ និង​បាញ់​កាំរស្មី​នៅតែ​ជា​វិធី​ធម្មតា​បី​ធំ​សម្រាប់​ព្យាបាល​ជម្ងឺ​មហារីក ប៉ុន្តែ​ក្នុង​ការចាក់​ថ្នាំ​គីមី​ធម្មតា អាច​នាំមក​នូវ​ភាព​មិន​សុខ​ស្រួល​ដល់​អ្នក​ជម្ងឺ ជាទូទៅ​មាន​ប្រតិកម្ម​ប៉ះពាល់​ដូចជា​ចុក​ឆ្អល់​ក្អួតចង្អោរ​ជាដើម ហើយ​អាច​បណ្តាលអោយ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ បំផ្លាញ​បណ្តុំ​កោសិកា​ធម្មតា​។

  • មធ្យោបាយ​អ្វីខ្លះ​អាច​បញ្ជាក់​ថា​អ្នក​មាន​ជំងឺពកក​?

    Ultrasonography ​មធ្យោបាយ​នេះ​អាច​អោយ​យើង​ដឹង​ពី​ទំហំ​, ភាព​រឹង​របស់​ជំងឺពកក​។​ Roentgenography ​ចំពោះ​មធ្យោបាយ​នេះ​វិញ​, វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​វាយតម្លៃ​ពី​ភាព​រីក​ធំ​នៃ​ជំងឺពកក និង​វត្តមាន​នៃ​ការឡើង​ក្រាស់​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ីត​។​ Roentgonography ត្រូវបាន​គេ​ប្រើ​ដើម្បី​មើល​ពី​ការឡើង​ក្រាស់​នៃ​ក្រពេញ​ទី​រ៉ូ​អ៊ីត និង​ក្រពេញ​ទឹករ​ងៃ​។​

  • ការព្យាបាល​ទៅលើ​ហ្សែ​ន​(Targeted Gene Therapy)

    ជំងឺមហារីក​គឺជា​ជំងឺ​មួយ​ដែល​បណ្ដាល​មក​ពី​ហ្សែ​ន ឬ​ម៉ូលេគុល​របស់​DNA​មិន​គ្រប់ លក្ខណៈ ឬ មាន​មុខងារ​មិន​ប្រក្រតី ដែល​បង្ក​អោយ​មុខងារ​គ្រប់​ប្រព័ន្ធ​ទាំង​អស់​នៅក្នុង​រាង្គ​កាយ​ត្រូវ​បាន​រំខាន លក្ខណៈពិសេស​របស់​កោសិកា​ជំងឺមហារីក​កាច​គឺ​ហ្សែ​ន​(Genome)​របស់​វា​មាន​ភាព​មិន​ឋិត​ថេរ ដែល​បង្ក​អោយ​ហ្សែ​ន​របស់​កោសិកា​ដែល​កើតចេញពី​ការធ្វើ​មីតូស ឬ​មេយ៉ូស មាន​ការប្រែប្រួល​ខុសពី​ជា​កោសិកា​មេ​ជា​លំដាប់​។

  • PET/CT : ទ័ព​ស៊ើបអង្កេត​ដុំ​សាច់​មហារីក អត្រា​ពិនិត្យឃើញ​ដុំ​សាច់​ឈាន​លើសពី​90%​។

    PET/CT គឺជា​ឧបករណ៍​ពេទ្យ​ក្នុងការ​ធ្វើ​រោគ​វិច្ឆ័យតា​មការថត​ហ្វីលដ៏​ទាន់សម័យ​បំផុត​នៅលើ​ពិភពលោក​នា​ពេលបច្ចុប្បន្ន ជា​មុខងារ​ដំណើរការ​មួយ​ប្រភេទ​ដែល​មាន​ទ្រង់ទ្រាយ​ជា​របៀប​វះកាត់​បច្ចេកទេស​ឆ្លុះ​ដំណើរ​ដុត​រលាយ​អាហារ និង សសៃប្រសាទ​ទទូល ដែល​អាច​ពិនិត្យឃើញ​ដុំ​សាច់​មហារីក​បង្ក​ជំងឺ​ដ៏​តូច និង អាច​ប្រទះ​ឃើញ​បាន​ឆាប់រហ័ស​នូវ​ដុំ​សាច់​មហារីក​បង្ក​ជំងឺ​ដ៏​តូច​ដែល​លាក់​ខ្លួន ដោយ​គ្មាន​បន្សល់​មុខរបួស លទ្ធភាព​បំនែងចែក​ខ្ពស់ មាន​ភាព​ឆ្លាត​វៃ​។ អត្រា​ពិនិត្យឃើញ​ឈាន​លើសពី​90%​។ ការធ្វើ​រោគ​វិច្ឆ័យតាម PET/CT ជា​ដំណាក់កាល​សំខាន់​ក្នុង​ការ​កំនត់​យក​ផែនការ​ព្យាបាល​មួយកំរិត​ទៀត​។

  • ការព្យាបាល​តាម​រយៈ​ការដាក់បញ្ចូល​គ្រាប់​អ៊ី​យ៉ួត​125 ចូលទៅ​ក្នុង​ដុំ​មហារីក​

    គោលការណ៍​នៃ​ការព្យាបាល ​គ្រាប់​អនុភាគ​អ៊ី​យ៉ួត​125​គឺជា​អាតូម​មួយ​ប្រភេទ​ដែល​អាច​ធ្វើការ​បញ្ចេញ​នូវ​កាំរស្មី γ​ឥត​ឈប់ឈរ​ក្នុង​រយៈ​ចំងាយ​ខ្លី​បំផុត​ដើម្បី​ធ្វើ​ការសំលាប់​កោសិកា​មហារីក ។ គ្រាប់​អនុភាគ​ធ្វើ​ការសំលាប់​កោសិកា​មហារីក​តាមរយៈ​ការបញ្ចេញ​នូវ​កាំរស្មី​នៅក្នុង​ដុំ​មហារីក​ដែល​វា​ត្រូវ​បាន​គេ​ដាក់បញ្ចូល​ទៅ វា​មាន​ប្រសិទ្ធិភាព​ដូច​ទៅ​នឹង​ការវះកាត់​ដែរ វា​ត្រូវ​បាន​គេ​ហៅថា​កាំបិទ​អនុភាគ​។

Free Download

App Store Google play