ស្ងាត់ស្ងៀម​

បងថ្លៃ និង​បងស្រី​ខ្ញុំ​តែងតែ​មាន​រឿង​ឈ្លោះប្រកែក​គ្នា​ជា​រឿងៗ ថ្ងៃមួយ​បងថ្លៃ​ខ្ញុំ​បាន​ទិញ​កាំភ្លើង​មួ​យ​ដើម ដាក់​នៅក្នុង​ផ្ទះ រាល់​លើក​នៅ​ពេល​ដែល​បងស្រី​ខ្ញុំ រក​រឿង​ឈ្លោះ​គ្នា​ជាមួយ​គាត់ គាត់​តែងតែ​នៅ​ស្ងៀម ហើយ​ទៅ​យក​កាំភ្លើង​របស់​គាត់​មក​ជូត​លេង​ឃើញ ដូចនេះ​បងស្រី​ខ្ញុំ​លែង​ហ៊ាន​រករឿង​គាត់​ទៀតហើយ ដោយ​មិន​អស់ចិត្ត​ខ្ញុំ​សួរ​ទៅ​កាន់ បង​ខ្ញុំ​ថា​៖ បង​ឈប់​រក​រឿង​បងថ្លៃ ព្រោះ​ខ្លាច​គាត់​បាញ់​បង​ឯង​មែន​ទេ​? បងស្រី​ខ្ញុំ ឆ្លើយ​ភ្លាម​៖ ទេ​! មិនមែន​ទេ គឺ​បង​ខ្លាច បងថ្លៃ​ឯង​បាញ់​សំលាប់​ខ្លួន​ហ្នឹង​ណា​?

Free Download

App Store Google play