ពាក្យ​សារភាព​

នាយ​ធូ បាន​អង្គុយចាំ​ថែទាំ​ប្រពន្ធ នៅ​មន្ទីរពេទ្យ ដែល​កំពុង​ឈឺ​ធ្ងន់​។ ពេទ្យ​បាន​ប្រាប់ថា ជំងឺ​ប្រពន្ធ​របស់​នាយ មិន​អាច​រស់​បាន​យូរ​ឡើយ នឹង​ត្រូវ​ស្លាប់​នៅ​ឆាប់ៗ​នេះ​។ ចំណែក​ប្រពន្ធ​របស់​គេ ក៏​បាន​ដឹង​ច្បាស់​ដែរ​ពី​រឿងនេះ ។ ដោយ​មិន​អស់ចិត្ត​មុន នឹង​ត្រូវ​ស្លាប់ ប្រពន្ធ​នាយ​ធូ ក៏​ដាច់ចិត្ត​ព្រម​សារភាព ពី​កំហុស​របស់​ខ្លួន​ដោយ​ប្រាប់​ទៅ​ប្តី ដោយ​សំឡេង​ខ្សាវៗ​ថា​៖
​ប្រពន្ធ​៖ បង​សម្លាញ់ ! ខ្ញុំ​ប្រហែល​ស្លាប់ បិទ​ភ្នែក​មិន​ជិត​ទេ បើ​មិន​បាន​សារភាព​ប្រាប់​បង​រឿង​មួយ​។​
​នាយ​ធូ​៖ កុំ​ប្រឹង​និយាយ​ពេក សម្ងំ​ដេក​យក​កម្លាំង​ទៅ​អូន​!
​ប្រពន្ធ​៖ អត់​ទេ​! អូន​ត្រូវតែ សារភាព​ប្រាប់​ពី​កំហុស ទាំង​ប៉ុន្មាន​ប្រាប់​បង ទាំងអស់​ថ្ងៃនេះ​!
​នាយ​ធូ​៖ រឿង​អ្វី​ទៅ​?
​ប្រពន្ធ​៖ រឿង​នេះ​អូន​លាក់​ជាច្រើន​ឆ្នាំ​ហើយ អូន​លួច​មាន​សហាយ​ជាមួយ​ប្រុស​ផ្សេង​ក្បត់​បង​។​
​នាយ​ធូ​៖ មិនបាច់​ប្រាប់​ទេ បង​ក៏​បាន​ដឹង​រឿងនេះ ច្បាស់​ជា​យូរ​មក​ហើយ​ដែរ​! មូលហេតុ​នេះហើយ ដែល​ធ្វើអោយ​បង​ដាក់​ថ្នាំ​បំពុល អោយ​អូន​ឯង​ត្រូវ​មក​ដេក​មន្ទីរពេទ្យ​រង់ចាំ​ថ្ងៃ​ស្លាប់​នេះឯង​។​
​ប្រពន្ធ​៖ ពុ​ទ្ធោ​!!!​

Free Download

App Store Google play