ថ្វីមាត់

ឪពុក​ម្នាក់​និយាយ​ជាមួយ​កូន​
​ឪ​- កូន​ឯង​ល្មម​រក​គូស្រក​រហើយ ឪពុក​បាន​រកឃើញ​នារី​ម្នាក់​ដែល​សាក​សម​នឹង​ឯង​ហើយ ។​
​ក​- កូន​មិន​ទាន់​ចង់​រៀបការ​ទេ រឿង​ខ្ញុំ​ខ្ញុំ​គិត​ខ្លួនឯង​បាន​ហើយ ពុក​មិនចាំបាច់​រវល់​ទេ​។​
​ឪ​- អឺ ពុក​ក៏​មិន​ហ៊ាន​បង្ខំ​ឯង​ដែល ប៉ុន្តែ​ឯង​គិត​មើល​សិន​ទៅ​នាង​ជា​កូនស្រី​របស់​លោក ប៊ី​ហ្គេត​ណា​?
​ក​- អញ្ចឹង​ស្រេច​តែ​ពុក​ទៅ​។​
​ឪពុក​ទៅ​ចូល​ស្តី​កូនស្រីលោក ប៊ី​ហ្គេត​
​ឪ​- លោក​ខ្ញុំ​រក​កូនប្រសារ​អោយ​លោក​បាន​ហើយ​
​ប​- កូន​ខ្ញុំ​នៅ​ក្មេង​ណាស់ ហើយ​នៅ​រៀន​ផង ខ្ញុំ​មិន​ទាន់​អោយ​នាង​មាន​ប្តី​ទេ​។​
​ឪ​- លោក​គិត​មើល​សិន​ទៅ កូន​ប្រុស​គឺ​ជា​អនុប្រធាន World Bank ណា​។​
​ប​- អញ្ចឹង​ចាំ​ខ្ញុំ​គិត​មើល​សិន​។​
​គាត់​ទៅ​ជួប​ជាមួយ​ប្រធាន World Bank ហើយ​និយាយ​ថា​
​ឪ​- ខ្ញុំ​គិតថា​ការិយាល័យ​របស់​លោក​គួរតែ​ជ្រើសរើស​បុគ្គលិក​បន្ថែម​ហើយ​
w- អូ​! អត់​ទេ​បុគ្គលិក​របស់​ខ្ញុំ​ច្រើន​គ្រប់គ្រាន់​ហើយ​
​ឪ​- លោក​គិត​គិត​សិន​ទៅ​គេ​ជា​កូនប្រសា​រលោក​ប៊ី​ហ្គេ​ណា​
​ឪ​- ពិតជា​គ្មាន​បញ្ហា​ទេ​មែន​ទេ​?

Free Download

App Store Google play