សុខភាពស្ដ្រី

​ស្ត្រី​ក្រោយពី​កាត់​ស្បូន​ចោល​រួច រាងកាយ​នឹង​ផ្លាស់ប្តូរ​បែប​នេះ​ឯង​

​និយាយ​ដល់​ស្បូន វា​ពិតជា​មាន​មុខងារ​គួរឲ្យ​ចាប់អារម្មណ៍​មួយចំនួន ដូចជា អាច​រីក​ទំហំ​កាន់តែ​ធំ​ដើម្បី​អាច​រក្សា​ទារក​បាន​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​ផ្តល់​ការ​ទ្រទ្រង់​ដល់​ប្លោកនោម និង​ឆ្អឹង​អាង​ត្រគាក​។ យ៉ាងណាមិញ មាន​បញ្ហា​ជាច្រើន​ដូចជា ដុំ​សាច់​ក្នុង​ស្បូន ជំងឺ Endometriosis និង​មហារីក​ស្បូន ដែល​វា​ទំនងជា​បង្ខំ​ឲ្យ​ស្ត្រី​ត្រូវការ​ការព្យាបាល​ដោយ​ការ​កាត់​ស្បូន​ចោល​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ កាលណា​សរីរាង្គ​ដ៏​សំខាន់​នេះ​ត្រូវបាន​កាត់ចេញ វា​នឹង​ធ្វើឲ្យ​មាន​ការប្រែប្រួល​មួយចំនួនចំពោះ​រាងកា​យរបស់​ពួកគេ​ដូចជា​៖

  • មិន​ងាយ​ឡើង​ទម្ងន់​
  • ​ក្រពេញ​អូវ៉ែ​លែង​ធ្វើ​ការពេញលេញ​
  • ​អារម្មណ៍​មាន​ការប្រែប្រួល​ច្រើន ជាពិសេស​ឆាប់​ឆេវឆាវ​
  • ​ត្រៀម​ខ្លួន​មាន​អា​ការៈដូ​ចមនុស្ស​រ៉ាំ​ង​រដូវ​
  • ​ងាយ​នឹង​មាន​ជំងឺ​បេះដូង​
  • ស្រុញ​កម្ពស់​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​
  • ​មាន​បញ្ហា​នឹង​ប្លោកនោម​កាន់តែច្រើន​
  • ​ពិបាក​ក្នុង​ការ​រួមភេទ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី10  កុម្ភៈ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play