សុខភាពស្ដ្រី

សម្រាប់​ស្ត្រី​ដែល​ពិបាក​ទ្រាំ​ក្នុង​ពេល​មក​រដូវ អាហារ​ទាំង​នេះ​ទំនងជា​អាច​ជួយ​ដោះស្រាយ​បាន​

​តាម​ពាក្យ​ខ្មែរ​យើង​ដែល​និយាយ​អំពី​ការ​មក​រដូវ គេ​ច្រើន​តែ​ប្តូរ​មក​ប្រើ​ពាក្យ​ថា ម៉ែក្មេក​មកលេង តែ​មាន​ន័យ​ដូច​គ្នា​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អាការៈ​បែប​នេះ​សម្រាប់​មនុស្ស​ប្រុស​គឺ​មិន​អាច​ដឹង​ថា​វា​មាន​ការពិបាក​ខ្លាំង​ប៉ុណ្ណា​ឡើយ​។ មាន​តែ​មនុស្ស​ស្រី​ដូច​គ្នា​ទេ​ទើប​ដឹង​ច្បាស់​។ វា​អាច​ធ្វើឲ្យ​នាង​មានអា​ការៈឈឺ​ក្នុងពោះ​ផ្នែក​ខាងក្រោម​បែប​រមួលៗ ក្អួត ក្តៅខ្លួន មិន​ឃ្លាន​អាហារ និង​ឆេវឆាវ​ជាដើម​។

​យ៉ាងណាមិញ បើសិន​ជា​អ្នក​ឧស្សាហ៍​មាន​បញ្ហា​ពិបាក​ទ្រាំ​នៅ​ពេល​មក​រដូវ​មែន​នោះ ចូរ​កុំ​ភ្លេច​ជ្រើសរើស​អាហារ​ខាងក្រោម​នេះ​ដើម្បី​ទទួល​ទាន​ផង ព្រោះ​វា​អាច​ជួយ​ដោះស្រាយ​អា​ការៈ​នេះ​បាន​មួយ​ចំនួន​ធំ​ដែរ​។​

  1. ​ជ្រើសរើស​អាហារ​សម្បូរ​វីតាមីន B ដូចជា សណ្តែក ចេក គ្រាប់​ធញ្ញជាតិ សាច់​មាន់​ជាដើម​
  2. អាហារ​សម្បូរ​វីតាមីន C ដូចជា ផ្លែ​បឺរី ម្នា​ស់ ប៉េង​ប៉ោះ ព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​ការ​ហើមពោះ អស់កម្លាំង តឹង​សុដន់ និង​មក​រដូវ​ច្រើនៗ​
  3. ​អាហារ​សម្បូរ​វីតាមីន E អាច​ជួយ​បន្ថយ​អាការៈ​នៃ​ការឈឺចាប់​ពេល​មករ​ដូវ​ផង និង​កុំឲ្យ​ធ្លាក់​ឈាមរដូវ​ច្រើនៗ​ទៀត​។ ក្រៅពីនេះ​វា​ក៏​ជួយ​ឲ្យមាន​កម្លាំង និង​បំបាត់​អាការៈ​ធុញធប់​ក្នុង​អារម្មណ៍​ទៀត​។​
  4. ​អាហារ​សម្បូរ​ជាតិ​កាលស្យូម​ល្អ​បំផុត​សម្រាប់​បំបាត់​ការឈឺចាប់​។
  5. ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ដែក​ឡើង​វិញ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​គ្រាប់​ឈាម​បាន​។ ប្រភព​ជាតិ​ដែក​ដ៏​ល្អ​មាន​ដូចជា ស្ពៃ​ស្ពីណា​ច បន្លែ​ពណ៌​បៃតង ស៊ុត សណ្តែកសៀង សាច់មាន់ អយ​ស្ទើ​។​
  6. ​បង្កើន​ចំនួន​ជាតិ​ម៉ាញ៉េស្យូម​តាមរយៈ​ការញ៉ាំ​បាយ សូកូឡា សណ្តែកសៀង និង​គ្រាប់​ធញ្ញជាតិ​ចម្រុះ​។​
  7. ​ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់​ក្នុង​ពេល​មក​រដូវ តែ​ត្រូវ​កាត់បន្ថយ​ការ​ញ៉ាំ​កាហ្វេ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន អាហារ​ប្រៃៗ គ្រឿង​ស្រវឹង និង​អាហារ​ផ្អែមៗ​។ ចូរ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ​ពី ៨ ទៅ​១០​កែវ​ក្នុង​មួយថ្ងៃ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី12  កុម្ភៈ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play