សុខភាពស្ដ្រី

គេង​ទាំង​ពាក់​អាវទ្រនាប់ មាន​ផល​អាក្រក់​ដល់​សុខភាព​ឬ​អត់​? ទាល់តែ​អាន​សិន​ទើប​ដឹង​!

​រឿង​នេះ​ត្រូវបាន​គេ​និយាយ​ខ្វែងគំនិត​គ្នា​ជា​យូរ​មក​ហើយ​។ ខណៈពេល​ដែល​មាន​ស្ត្រី​ជាច្រើន​កំពុងតែ​ចៀសវាង​ការពាក់​អាវទ្រនាប់​ពេល​ចូល​គេ​ដើម្បី​កុំឲ្យ​មាន​ស្នាម​លើ​ខ្លួន និង​ខ្លាច​កើត​ជំងឺ​មហារីក​សុដន់ តែ​ក៏​មាន​ស្ត្រី​ជា​ច្រើន​ជឿថា​ការពាក់​អាវទ្រនាប់​ពេល​គេង ជា​ហេតុផល​នាំ​ឲ្យ​សុដ​ន់ទៅ​ជាយៀរ​ធ្លាក់​។

​បើ​យើង​និយាយ​ដល់​រចនាសម្ព័ន្ធ​ក្នុង​តំបន់​សុដន់​វិញ​គឺថា ដុំ​កូនកណ្តុរ​ក្នុង​ឃ្លៀក​ដើរតួនាទី​ជា​អ្នក​ច្រោះ​ជាតិពុល​ចេញពី​ទឹករងៃ​របស់​សុដន់ ហើយ​វា​ក៏​ជា​ភ្នាក់ងារ​ដំបូង​សម្រាប់​ការពារ​សុខភាព​ពី​ការបង្ក​រោគ សារធាតុ​ពី​ខាងក្រៅ និង​កោសិកា​មហារីក​ទៀត​។ តាម​ការសិក្សា​គឺ​មិន​បាន​អះអាង​គ្រប់គ្រាន់​នៅឡើយ​ទេ​ដែល​ថា ការពាក់​អាវទ្រនាប់​នាំ​ឲ្យ​ស្ទះ​ដល់​ផ្លូវ​ទឹករងៃ ដូច្នេះ​ការភ័យខ្លាច​ជំងឺមហារីក​សុដន់​ក្នុង​ពេល​នេះ​គ្រាន់តែ​ជា​រឿង​គិតក្នុងចិត្ត​ប៉ុណ្ណោះ​។

សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន ច្រើន​តែ​ប្រឈម​ខ្ពស់​នឹង​ការយៀ​របស់​សុដន់ ហើយ​កត្តា​ហ្សែ​ន និង​ភាព​ចាស់​ទៅ​តាម​អាយុ​ក៏​ជាហេតុ​នាំ​ឲ្យ​សុដ​ន់ទៅ​ជាយៀ​ធ្លាក់​ដែរ​។​

សរុបសេចក្តី​មក ការ​គេង​ទាំង​ពាក់​អាវទ្រនាប់​គ្រាន់តែ​ជា​បញ្ហា​ផ្ទាល់ខ្លួន​សម្រាប់​ស្ត្រី​ម្នាក់ៗ​ប៉ុណ្ណោះ ព្រោះ​វា​ច្រើន​តែ​នាំ​ឲ្យ​គ្មា​នផា​សុកភាព​ក្នុងពេល​គេង​។ ស្ត្រី​ខ្លះ​មាន​សុដន់​តឹង​ខ្លាំង ដូច្នេះ​ពួកគេ​ត្រូវ​ការពាក់​អាវទ្រនាប់​ដើម្បី​ទ្រទ្រង់ ហើយ​ខ្លះ​ទៀត​ដែល​មាន​បញ្ហា​កន្ទួលរ​មាស់​នៅ​ស្បែក​ក្រោម​សុដន់​បែរជា​មាន​ការឈឺចាប់​កាន់តែខ្លាំង​នៅពេល​ពាក់​អាវទ្រនាប់​ទៅវិញ​។ បើសិន​ជា​អ្នក​ពិតជា​ពាក់​អាវទ្រនាប់​មែន ចូរ​ធ្វើយ៉ាងណា​ជ្រើសរើស​អាវទ្រនាប់​ដែល​ធ្វើ​ពី​សរសៃ​ធម្មជាតិ ទន់ និង​ផ្តល់​ផា​សុកភាព​ដល់​ស្បែក និង​ចៀសវាង​អាវ​ណា​ដែល​តឹងៗ​ពេក​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី14  កុម្ភៈ ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play