សុខភាពស្ដ្រី

​ធ្វើ​ម៉េច​ទើប​ដឹងថា ខ្ញុំ​រ៉ាំ​ង​រដូវ​ទៅ​?

​តើ​អ្នក​កំពុងតែ​ឆ្ងល់​ថា​ខ្លួនឯង​កំពុងតែ​ឈានទៅរក​ការ​រ៉ាំ​ង​រដូវ​ឬ​អត់​មែន​ទេ​? និយាយ​ដល់​រឿងនេះ សម្រាប់​អាយុ​នៃ​ការ​រ៉ាំ​ង​រដូវ​ជា​មធ្យម​គឺ ៥១​ឆ្នាំ​។ ប៉ុន្តែ​ស្ត្រី​ខ្លះ​អាច​នឹង​ឈាន​ដល់​ការ​រ៉ាំ​ង​រដូវ​លឿន​ជាង​នេះ និង​យូរ​ជាង​នេះ​ក៏មាន​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការឡើង​ចុះ​របស់​អ័រម៉ូន​ដែល​ទាក់ទង​នឹង​ការ​រ៉ាំ​ង​រដូវ​អាច​នឹង​ចាប់ផ្តើម​កើតមាន​នៅ​អាយុ ៣៥​ឆ្នាំ ដូច្នេះ​ស្ត្រី​ជាច្រើន​អាច​នឹង​មាន​អាការៈ​របស់​វា​មុនពេល​កើតមាន ក្នុងពេល និង​ក្រោយពេល​រ៉ាំ​ង​រដូវ​ដែរ​។

​ដូច្នេះ​តើ​អ្វី​ទៅជា​អាការៈ​នៃ​ការប្រែប្រួល​អ័រម៉ូ​នក្នុងពេល​រ៉ាំ​ង​រដូវ​ទៅ​?

Hot Flashes
នេះ​គឺជា​អា​ការៈនៃការ​រ៉ាំងរដូវ​ញឹកញាប់​ជាង​គេ​បំផុត​។ វា​គឺជា​អារម្មណ៍​នៃ​ការ​ក្តៅ​ក្នុង​ខ្លួន​ខ្លាំង​ភ្លាមៗ​តែម្តង​។ វា​អាច​មាន​រយៈពេល​យូរ​បំផុត​ពីរ​បី​វិនាទី​រហូត​ដល់​ពីរ​បី​ម៉ោង ដែល​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ស្ត្រី​ពិបាក​នឹង​ទ្រាំទ្រ​ខ្លាំងណាស់​។

បែកញើស​ពេលយប់​
ការ​បែប​ញើស​ពេលយប់​មាន​លក្ខណៈ​ដូចគ្នា​នឹង Hot Flushes ដែរ គឺ​ពិបាក​ទ្រាំ​ណាស់​។ រឿង​នេះ​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​ក្នុង​ពេល​ស្ត្រី​រ៉ាំ​ង​រដូវ​។ ការ​បែកញើស​នេះ​ដែរ​ក៏​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ពួកគាត់​មានភាព​អៀនខ្មា​ស់លើ​ភាព​ធំ​ក្លិនខ្លួន​ទៀតផង​។

រដូវ​មិន​ទៀង​
ក្រពេញ​អូវ៉ែ​ជា​អ្នក​ផលិត​អ័រម៉ូន​អេ​ស្ត្រូជែន និង​ប្រូជេ​ស្តេ​រ៉ូន ដែល​អាច​មាន​ភាព​ឡើង​ចុះៗ​ច្រើន​។ ដូច្នេះ​រាល់​វដ្ត​រដូវ​មួយចំនួន​អាច​នឹង​ផលិត​មេ​ជីវិត​ញី​ដើម្បី​ជ្រុះ​អូ​វ៉ុល តែ​ខ្លះទៀត​ប្រហែលជា​មិន​អាច​ផលិត​មេ​ជីវិត​ញី​បាន ហើយក៏​មិន​អាច​ធ្វើឲ្យ​ជ្រុះ​អូ​វ៉ុល​បានដែរ​។ ករណី​បែប​នេះ​ហើយ​ទើប​ធ្វើឲ្យ​រដូវ​មក​មិន​ទៀត និង​ខ្លះ​អាច​មាន​រយៈពេល​យូរៗ និង​មក​រដូវ​ច្រើនៗ ព្រមទាំង​ខ្លះ​ទៀត​មក​រដូវ​តិចៗ​ក៏មាន​ដែរ​។

អារម្មណ៍​មិន​ល្អ​
ការបាក់​ទឹកចិត្ត ថប់​អារម្មណ៍ និង​ភាព​រីករាយ​មិន​អាច​ទាយ​ទុក​មុន​បាន​ឡើយ​ក្នុង​ពេល​រ៉ាំ​ង​រដូវ​។ រឿង​នេះ​អាច​ធ្វើឲ្យ​ស្ត្រី​ខ្លះ​ឆេវឆាវ និង​អារម្មណ៍មិនល្អ​។ ស្ត្រី​ជា​ច្រើន​តែងតែ​ត្អូញត្អែរថា ពួកគេ​មិន​មាន​អារម្មណ៍​ថា​ចូលចិត្ត​ខ្លួនឯង​ឡើយ ព្រមទាំង​មាន​អារម្មណ៍​ថា​អស់សង្ឃឹម​ក្នុង​ជីវិត​ជា​ញឹកញាប់​។

ខ្សោយ​ចំណង់​ផ្លូវភេទ​
ស្ត្រី​រ៉ាំ​ង​រដូវ​ភាគច្រើន​តែង​រអ៊ូ​អំពី​ការ​ខ្សោយ​ចំណង់​ផ្លូវភេទ​តែម្តង​។ ការ​រួមភេទ​ក៏​ប្រហែលជា​មាន​ការឈឺចាប់​ខ្លាំង​ដែរ​ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន​ដែល​នាំ​ឲ្យ​ទ្វារ​មាសស្ងួត​។

មាន​អាការៈ​នៅ​ផ្លូវ​ទឹកម៉ូត្រ​
ករណី​បែប​នេះ​អាច​នឹង​ធ្វើឲ្យ​ស្ត្រី​នោ​មញឹក និង​ចេះ​តែ​ចង់​នោម​ភ្លាមៗ​។​

គេង​មិន​លក់​
ស្ត្រី​ក្នុង​ពេល​រ៉ាំ​ង​រដូវ​តែង​មាន​បញ្ហា​គេង​មិន​លក់ ឬ​ពិបាក​ក្នុងកា​រគេង ជា​ពិសេស​ពេល​យប់​តែម្តង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មិនមែន​ស្ត្រី​គ្រប់​គ្នា​ក្នុង​ពេល​រ៉ាំ​ង​រដូវ​សុទ្ធតែ​មាន​អាកា​រៈគេង​មិន​លក់​ទាំងអស់​នោះ​ទេ​។

សរុបសេចក្តី​មក បើសិន​ជា​អ្នក​កំពុងតែ​មាន​អា​ការៈនៃការ​រ៉ាំងរដូវ​ដែល​រំខាន​ដល់​ជីវិត​រស់នៅ​ខ្លាំង យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​វាយតម្លៃ និង​ពិភាក្សា​ទៅ​លើ​ជម្រើស​នៃ​ការព្យាបាល​ផង​ទៅ​។ នៅ​ពេល​អ្នក​រ៉ាំ​ង​រដូវ មិនមែន​មានន័យថា អ្នក​មិន​អាច​ផលិត​អ័រម៉ូន​ភេទ​ទៀត​នោះ​ទេ គ្រាន់តែ​ផលិត​តិច​ប៉ុណ្ណោះ ប៉ុន្តែ​នេះ​គឺជា​ច្បាប់ធម្មជាតិ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី31  មីនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play