ជំងឺទឹកនោមផ្អែម

សញ្ញា​ព្រមាន​ជំងឺ​ទឹកនោម​ផ្អែម ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ចាប់ពីពេលនេះ​ទៅ​

​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ជាងគេ​គឺ​ពីរ​ប្រភេទ ដោយ​ប្រភេទ​ទី​១ មានន័យ​ថា​រាងកាយ​មិន​អាច​ផលិត​អាំង​ស៊ុយ​លី​ន​បាន ខណៈពេល​ដែល​ប្រភេទ​ទី​២ គឺ​អាំង​ស៊ុយ​លីន​ត្រូវបាន​ផលិត​គ្រប់​ហើយ​តែ​ប្រើ​មិនកើត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ចំពោះ​រោគសញ្ញា​របស់​ជំងឺ​នេះ​ប្រហែលជា​មិន​បាន​បង្ហាញ​ឲ្យដឹង​ច្បាស់លាស់​នោះ​ទេ​ទាល់តែ​ចេញ​ជា​ផលវិបាក​ហើយ​ទើប​ចេញ​ជា​អា​ការៈដែល​ត្រូវ​បារម្ភ​។

​ចាប់តាំងពី​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវការ​ស៊ី​ពេល​ច្រើន​មក ការ​ដែល​រកឃើញ​ជំងឺ​នេះ​បាន​លឿន វា​នឹង​ផ្តល់​ឱកាស​នៃ​ការបង្ការ​ការខូចខាត​សរីរាង្គ​ក្នុង​ខ្លួន និង​ផលវិបាក​បាន​កាន់តែ​ច្រើន​។ ដូច្នេះ ខាងក្រោម​នេះ​គឺជា​អា​ការៈព្រមាន​ជំងឺ​ទឹកនោម​ផ្អែម​មួយចំនួន​ដែល​អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ឲ្យបាន​លឿន​ដើម្បី​សុំ​ការប្រឹក្សា និង​ព្យាបាល​។​

អា​ការៈរួម​របស់​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១ និង​ទី​២

  1. ​ស្រេកទឹក​ជាប់ និង​ស្ងួត​មាត់​ទោះបីជា​គ្មាន​អាកាសធាតុ​ក្តៅ ឬ​ធ្វើ​ការងារ​ធ្ងន់​ក៏​ដោយ​
  2. ​នោម​ញឹក​ដោយ​មិន​បាន​ញ៉ាំ​ទឹក​ច្រើន​
  3. ​ស្រក​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​ទោះបីជា​មិន​បាន​តម​ងា​ហារ ឬ​មិន​ញ៉ាំ​អាហារ​ក៏ដោយ​
  4. ​ឃ្លាន​ខ្លាំង និង​មិន​មាន​អារម្មណ៍​ថា​ឆ្អែត​សោះ​ក្រោយ​ពី​ញ៉ាំ​ច្រើន​រួច​
  5. ​អស់កម្លាំង និង​ខ្សោយ​ទោះបីជា​ញ៉ាំ​អាហារ​ច្រើន​ហើយ​ក៏​ដោយ​
  6. ​មាន​អារម្មណ៍​ថា​មិន​ស្រួល​ក្នុង​ខ្លួន និង​ចង្អោ​
  7. ​ស្ពឹក ឬ​អារម្មណ៍​ឈឺ​ឈៀបៗ​នៅ​បាតដៃ និង​ប្រអប់ជើង​
  8. ​មាន​ធំក្លិន​ផ្អែមៗ​ក្នុង​មាត់​

​អា​ការៈដែល​ទាក់ទង​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២

  1. ​ភ្នែក​ស្រាប់តែ​ស្របាំង​ភ្លាមៗ ដែល​ម្តង​កើត​ម្តង​បាត់ និង​គ្មាន​កត្តា​អ្វី​ពី​ខាង​ក្រៅ​បង្ក​សោះ​
  2. ស្បែក​ទៅជា​ខ្មៅ​ជាពិសេស​តំបន់​ក ឃ្លៀក និង​គ្រលាន​
  3. ​របួស ឬ​កន្លែង​ជាំ​ស្បែក​ក្រ​ជា​
  4. ​រមាស់​ស្បែក​នៅ​ជុំវិញ​ទ្វារមាស ឬ​គ្រលាន​
  5. ​ឧស្សាហ៍​មាន​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត និង​នោម​ញឹក​
  6. ​លិង្គ​មិន​អាច​ឡើង​រឹង​
  7. ​ធាត់​ជ្រុល​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី15  មេសា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play