វាជាការពិនិត្យ ដើម្បីរកមើលបញ្ហានានា ដែលទាក់ទងទៅនឹងប្រព័ន្ធបន្តពូជ ដូចជា មាត់ស្បូន តួស្បួន បំពង់ដៃស្បូន ត្រគាក គូថ និងប្លោកនោមជាដើម។ អ្នកគួរតែឲ្យគ្រូពេទ្យពិនិត្យមើលបញ្ហានេះ យ៉ាងហោចណាស់ឲ្យបានម្តង ឬពីរដងក្នុងមួយឆ្នាំ។"/> ប្រការគួរយល់ដឹង ៖ ការមានផ្ទៃពោះ និងបញ្ហាសុភាពស្រ្តី

សុខភាពស្ដ្រី

ប្រការគួរយល់ដឹង ៖ ការមានផ្ទៃពោះ និងបញ្ហាសុភាពស្រ្តី

ខាងក្រោមនេះ គឺជាប្រការមួយចំនួន ដែលអ្នកគួរស្វែងយលល់ឲ្យបានច្បាស់ ប្រសិនបើអ្នកមានបំណងចង់បានកូន ដូចជា ការពិនិត្យសុខភាព ការរបបអាហារពេលមានផ្ទៃពោះ និងការវិត្តរាងកាយរបស់អ្នកជាដើម។

តើការពិនិត្យអាងត្រគាគជាអ្វី?

វាជាការពិនិត្យ ដើម្បីរកមើលបញ្ហានានា ដែលទាក់ទងទៅនឹងប្រព័ន្ធបន្តពូជ ដូចជា មាត់ស្បូន តួស្បួន បំពង់ដៃស្បូន ត្រគាក គូថ និងប្លោកនោមជាដើម។ អ្នកគួរតែឲ្យគ្រូពេទ្យពិនិត្យមើលបញ្ហានេះ យ៉ាងហោចណាស់ឲ្យបានម្តង ឬពីរដងក្នុងមួយឆ្នាំ។

អំឡុងពេលមានផ្ទៃពោះ គួរញ៉ាំអាហារអ្វីខ្លះទៅ?

ពេលមានផ្ទៃពោះ រាងកាយ និងអ័រម៉ូនរបស់អ្នក ប្រាកដជាមានការផ្លាស់ប្តូរច្រើន ដូច្នេះ វាមិនប្រាកដថា អ្នកអាចនឹងចូលចិត្ត អាហារដែលអ្នកធ្លាប់ញ៉ាំពីមុននោះទេ។ យ៉ាងណាមិញ ការទទួលទានអាហារមានសុខភាពល្អ មានសារធាតុចិញ្ចឹម និងវីតាមីនគ្រប់គ្រាន់ ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់រូបអ្នកម្តាយ។ អាហារដែលអ្នកគួរញ៉ាំមានដូចជា អាហារធ្វើពីទឹកដោះគោ (ប្រូតេអ៊ីន និងកាល់ស្យូម) បន្លែ និងផ្លែឈើ (ជាតិសរសៃ និងហ្វូឡាត) ដំឡូងជ្វា (beta carotene) ត្រី (អាស៊ីតខ្លាញ់អូមេហ្កាបី) ស៊ុត (choline) ប្រូខូលី ផ្លែបឺរី និងគ្រាប់ធញ្ញជាតិជាដើម។

ការផ្លាស់ប្តូររាងកាយ

នៅត្រីមាសទីមួយ មានការផ្លាស់ប្តូរភ្លាមៗច្រើន ដែលសឹងនឹងធ្វើឲ្យអ្នក ត្រៀមខ្លួនមិនទាន់។ អ្នកប្រហែលជាចាញ់កូន ញ៉ាំមិនបាន ហើយស្រកគីឡូផងដែរ។

នៅត្រីមាសទីពីរ ការចាញ់កូននឹងចាប់ផ្តើនបាត់ទៅវិញ ហើយអ្នកក៏ញ៉ាំបានច្រើនជាងមុនផងដែរ ដែលជាហេតុធ្វើឲ្យអ្នកឡើងទម្ងន់វិញ។

នៅត្រីមាសទីបី គឺជាដំណាក់ចុងក្រោយ នៃការមានផ្ទៃពោះរបស់អ្នក ដូច្នេះ អ្នកគួរមានការប្រុងប្រយ័ត្ន ក្នុងការរស់នៅ និងការទទួលទានជាដើម៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា
ប្រភព ៖ Boldsky

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី15  មេសា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play