សុខភាពស្ដ្រី

អាការៈ​ជំងឺ​មហារី​កទ្វារ​មាស​ខុសគ្នា​នឹង​ការ​មក​រដូវ​បែប​នេះ​ឯង​!!

​ភាគច្រើន​ជំងឺមហារីក​ទ្វារមាស​អាច​ព្យាបាល​បាន​លុះត្រាតែ​រកឃើញ​ក្នុង​ដំណាក់កាល​ដំបូង​។ ដូច្នេះ​យក​ល្អ​គួរតែ​ស្វែងយល់​អំពី​ជំងឺ​នេះ និង​អាការៈ​របស់​វាផង ជាពិសេស​ចូរ​ធ្វើយ៉ាងណា​កុំឲ្យ​ច្រឡំ​គ្នា​នឹង​ការធ្លាក់​ឈាមរដូវ​ឲ្យសោះ ព្រោះ​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ដែរ​។

​ជំងឺមហារីក​ទ្វារមាស​គឺជា​កោសិកា​មហារីក​ដែល​កើតចេញ​ពី​ទ្វារមាស​ដែល​វា​មាន​ពីរ​ប្រភេទ​គឺ Adenocarcinoma និង Squamous Cell Carcinoma​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ជំងឺមហារីក​ទ្វារមាស​កម្រ​នឹង​បង្ហាញ​អាការៈ​របស់​វា​នៅ​ដំណាក់កាល​ដំបូងៗ​ណាស់ ប៉ុន្តែ​បើសិនជា​រកឃើញ​ទាន់ពេលវេលា វា​នឹង​ល្អ​ចំពោះ​ការព្យាបាល​។ អាការៈ​ជំងឺ​នេះ​អាច​នឹង​ងាយ​មើលរំលង​ណាស់ ហេតុដូច្នេះ​ហើយ​ទើប​គ្រូពេទ្យ​ច្រើនតែ​ណែនាំ​ឲ្យ​ស្ត្រី​គ្រប់រូប​ធ្វើការ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​រោគ​ស្ត្រី​ជា​ទៀងទាត់​។

អាការៈ​ជំងឺ​មហារី​កទ្វារ​មាស​មានដូចជា​៖

  • ​ធ្លាក់ឈាម ឬ​ទឹករំអិល​ខុស​ធម្មតា​
  • ​ឧស្សាហ៍​ចូល​បន្ទប់ទឹក​ញឹកញាប់​ជាង​ធម្មតា ដោយ​អាច​មាន​ឈាម​ក្នុង​ទឹកនោម ឬ​លាមក​
  • ​ឈឺចាប់​ក្នុង​អាង​ត្រគាក ជា​ពិសេស​ពេល​នោម ឬ​រួម​ភេទ​
  • ​មាន​ដុំ​ណាមួយ​ក្នុង​ទ្វារមាស​

​អ្នក​ទំនងជា​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ទ្វារមាស​កាន់តែខ្លាំង​បើសិនជា​៖

  • ​ឆ្លង​ជំងឺ​បង្កឡើង​ដោយ​វីរុស Human Papillomavirus (HPV)
  • ​ធ្លាប់មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​ស្បូន ឬ​មាត់ស្បូន​
  • ​អាយុ​ច្រើនជាង ៦០​ឆ្នាំ​
  • ​ធ្លាប់​កាត់​ស្បូន​ចោល​ពីមុនមក​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ familyshare

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី15  មេសា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play