ជំងឺទឹកនោមផ្អែម

អ្នកជំងឺ​ទឹកនោមផ្អែម​មិនមែន​ញ៉ាំ​អ្វី​មិន​បាន​សោះ​ទេ នៅពេល​អាន​អត្ថបទ​នេះ​រួច​

​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម​គឺ​គ្មាន​ភាព​កៃ​ឆ្នៃ​ដែល​មាន​ដូចជា បន្លែ និង​ផ្លែឈើ​ស្រស់ៗ​។ នៅ​ពេល​អ្នក​ញ៉ាំ​អាហារ​ទាំងនេះ វា​នឹង​ជួយ​បង្កើន​ថាមពល​ដល់​រាងកាយ​ផង និង​ផ្តល់​ជីវជាតិ​ដែល​រាងកាយ​ត្រូវការ​ថែម​ទៀត ដើម្បី​កាត់បន្ថយ​ផលវិបាក​នានា​របស់​ជំងឺ​នេះ​ដូចជា ជំងឺ​គាំងបេះដូង​។

​ខាងក្រោម​នេះ​គឺជា​ប្រភេទ​អាហារ​ដែល​អ្នកជំងឺ​ទឹកនោម​ផ្អែម​គួរតែ​អាច​ញ៉ាំ​បាន​ដើម្បី​ពង្រឹង​ដល់​សុខភាព​ទូទៅ​៖

ផ្លែ​ប៉ោម​
តាម​ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ថ្ងៃ​មួយ​ផ្លែ​រយៈពេល ៤​សប្តាហ៍​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​រហូត​ដល់ ៤០​ភាគរយ​។ នេះ​ដោយសារ​តែ​អង់​ទី​អុក​ស៊ី​ដង់​ក្នុង​ផ្លែ​ប៉ោម​មាន​ឥទ្ធិពល​ពី​សេស​ចំពោះកូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​តែម្តង​។

ប្រូ​ខូលី​
បន្លែ​ពណ៌​បៃតង​មួយ​នេះ​មាន​សារធាតុ​មួយ​ឈ្មោះថា Sulforaphane ដែល​មាន​នាទី​ប្រឆាំង​នឹង​ការ​រលាក​បាន​ច្រើន​ប្រភេទ ហើយក៏​អាច​ការពារ​សរសៃឈាម​ពី​ការខូចខាត​របស់​បេះដូង​សរសៃឈាម​លើ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ទៀត​។

ខ្ទឹម​ស​
ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា វា​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ការ​រលាក និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បាន​។ ក្រៅពីនេះ​វា​ក៏​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​។

ដំឡូងជ្វា​
ដំឡូងជ្វា​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​គ្រាប់​ឈាម HbA1c ពី ០,៣០ ទៅ​០,៥៧​ភាគរយ និង​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​នៅពេល​មិន​ញ៉ាំ​អាហារ​បាន​ពី ១០ ទៅ​១៥​លេខ​ដែរ​។ ដំឡូង​នេះ​មាន​សារធាតុ Anthocyanins ដែល​ជា​សារធាតុ​បំពាក់​ពណ៌​បែប​ធម្មជាតិ​មួយ​ធ្វើឲ្យ​ដំឡូងជ្វា​មានពណ៌​លឿងចាស់​។

ស្ត្របឺ​រី​
ផ្លែឈើ​ប្រភេទ​នេះ​មាន​អង់​ទី​អុក​ស៊ីដង់ Anthocyanins ខ្ពស់​ដែល​ធ្វើឲ្យ​វា​ទៅ​ជា​ពណ៌​ក្រហម​។ សារធាតុ​នេះ​ដែរ​អាច​បន្ថយ​កម្រិត​អាំង​ស៊ុយ​លីន និង​កូ​ឡេ​ស្តេ​រ៉ុល​ក្រោយពី​បាយ​រួច​។ វា​ក៏​ពង្រឹង​ដល់​សុខភាព​បេះដូង និង​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​នាំឲ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី19  មេសា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play