សុខភាពស្ដ្រី

ធ្លាក់ឈាម​ក្នុង​ពេល​មក​រដូវ និងរ​លូត​កូន​ខុស​គ្នា​ដូច​ម្តេចទៅ​?

​បើសិន​ជា​អ្នក​កំពុង​តែ​ព្យាយាម​មាន​ផ្ទៃពោះ ជា​ពិសេស​ជា​លើកដំបូង​ទៀត​នោះ វា​អាច​នឹង​មាន​ការពិបាក​យល់ ឬ​សង្ស័យថា​អ្វីៗ​ធម្មតា​ឬ​អត់​ណាស់​។ អ្វី​ដែល​ជា​ការបារម្ភ​ធំ​ជាងគេ​នោះ​គឺ​ថា​ពេល​ណា​ដឹង​ថា​វា​ជាការ​រលូត​កូន ជាពិសេស​បើសិនជា​អ្នក​ធ្លាប់​ជួប​អាការៈ​នេះ​ម្តង​រួច​ហើយ​។ យ៉ាងណាមិញ សម្រាប់​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ជាពិសេស​ត្រីមាស​ដំបូង បើសិនជា​មាន​អា​ការៈឡើង​កន្ទួល​លើ​ស្បែក​នៅ​ទ្វារមាស ឬ​ធ្លាក់​ឈាម វា​អាច​ជា​សញ្ញា​បញ្ជាក់ថា រលូត​កូន​ហើយ​។

​បើសិន​ជា​អ្នក​មិន​មក​រដូវ​ច្រើន​ជាង​មួយខែ ឬ​មួយ​ខែ​កន្លះ រឿង​ដំបូង​គេ​ដែល​ត្រូវ​គិត​គឺ​ធ្វើតេស្ត​រកមើល​ការ​មាន​ផ្ទៃពោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ក្នុង​ករណី​ខ្លះ ការ​ដែល​ក្រ​មក​រដូវ អាច​ជា​សញ្ញា​មួយ​នៃ​ការ​ក្រ​ជ្រុះ​អូ​វ៉ុល ហើយក៏​មិន​បញ្ជាក់​ថា​រលូត​កូន​ដែរ​។

យ៉ាងណាមិញ មាន​ករណី​ច្រើន​ណាស់​ដែល​ស្ត្រី​មិន​មក​រដូវ ហើយ​ពេល​ធ្វើតេស្ត​រកមើល​មាន​ផ្ទៃពោះ​ទៅ​ឃើញ​វិជ្ជមាន​។ ប៉ុន្តែ​បើសិនជា​នាង​ឃើញ​មាន​ការធ្លាក់​ឈាមរដូវ​នៅ​រយៈពេល ១៥​ថ្ងៃក្រោយ នោះ​អាច​ជា​សញ្ញា​មិន​ល្អ​មួយ​ដែល​បញ្ជាក់ថា ការ​មាន​ផ្ទៃពោះ ឬ​កូន​ក្នុង​ផ្ទៃ​មិន​មាន​ជីវិត​រស់នៅ​ទេ​។

ដូច្នេះ បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ ប៉ុន្តែ​មាន​ការចេញ​កន្ទួល​លើ​ស្បែក ឬ​ធ្លាក់​ឈាម​រយៈពេល​មួយខែ ឬ​ពីរ​ខែ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​ដើម្បី​ធ្វើ​តេស្ត​មើល​ថា​មាន​អ្វីមួយ​ខុស​ប្រក្រតី​ឬ​អត់​ចំ​ពោះ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី26  មេសា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play