ជំងឺលើសឈាម

ទោះបីញ៉ាំសាប ក៏មិនប្រាកដថា ធ្វើឲ្យសម្ពាធឈាមចុះទាបដែរ

ការញ៉ាំអំបិលតិច មិនអាចបញ្ចុះសម្ពាធឈាមបានឡើយ នេះបើយោងតាមការសិក្សាទៅលើបុរសស្រ្តីចំនួន ២៦០០ នាក់ អស់រយៈពេលជាង ១៦ ឆ្នាំ។

សាស្រ្តាចារ្យរងវេជ្ជបណ្ឌិត Lynn Moore នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ត Boston សហរដ្ឋអាមេរិចបានមានប្រសាសន៍ឲ្យដឹងថា គ្មានភស្តតាងដែលបញ្ជាក់ថា របបអាហារដែលមា

ជាតិសូដ្យូមទាប ពិតជាមានសារៈប្រយោជន៍ ចំពោះសម្ពាធឈាមនោះទេ។ ការរកឃើញនេះ ត្រូវបានគេដាក់បង្ហាញនៅក្នុងកិច្ចប្រជុំ ការណែនាំអំពីរបបអាហារអ្នកជំងឺទឹកនោមផ្អែម ឆ្នាំ ២០១៧ ក្នុងរដ្ឋជីកាហ្កូ កាលពីថ្ងៃទី ២២-២៦ ខែមេសាកន្លងទៅនេះ។

វេជ្ជបណ្ឌិតម្នាក់នេះបានបន្ថែមផងដែរថា ការណែនាំក្នុងពេលបច្ចុប្បន្ន ចំពោះកម្រិតជាតិសូដ្យូមក្នុងការទទួលទានប្រចាំថ្ងៃ ប្រហែលជាមិនត្រឹមត្រូវទាំងស្រុងនោះទេ។ ការណែនាំសម្រាប់ឆ្នាំ ២០១៥-២០២០ គឺថា សម្រាប់អ្នកមានសុខភាពល្អ មិនគួរទទួលទានសូដ្យូមលើសពី ២៣០០ ក្រាមក្នុងមួយថ្ងៃឡើយ។

គួរបញ្ជាក់ផងដែរថា ការសិក្សានេះបានធ្វើឡើងអស់រយៈពេល ១៦ ឆ្នាំ ហើយគេបានរកឃើញថា អ្នកដែលញ៉ាំសូដ្យូមទាបជាង ២៥០០ ក្រាមក្នុងមួយថ្ងៃ នៅតែមានបញ្ហាលើសសម្ពាធឈាមដដែល ហើយក៏ខ្ពស់ជាងអ្នកដែលញ៉ាំសូដ្យូមលើសពីកម្រិតនេះផងដែរ។ ផ្ទុយទៅវិញ ការសិក្សាបានរកឃើញថា អ្នកដែលញ៉ាំប៉ូតាស្យូម កាល់ស្យូម និងម៉ាញេស្យូមច្រើន បែរជាអាចបន្ថយសម្ពាធឈាម គួរឲ្យកត់សម្គាល់៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា
ប្រភព ៖ Boldsky

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី27  មេសា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play