​រឿង​ដំបូង​គេ​ដែល​ស្ត្រី​គ្រប់រូប​ធ្វើ​នៅ​ពេល​មាន​ការបង្ក​រោគ​នៅ​ទ្វារមាស​ដោយ​មេរោគ​ផ្សិត​គឺ​ត​មការ​រួមភេទ ដើម្បី​កុំឲ្យ​ឆ្លង​ជំងឺ​ទៅ​ដៃគូ​។ យ៉ាងណាមិញ មាន​គន្លឹះ​មួយចំនួន​ទៀត​បន្ថែម​ថា អ្នក​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​"/> ​អ្នកជំនាញ​និយាយថា បើសិន​ជា​អ្នក​ប្រឈម​ខ្ពស់​នឹង​ការបង្ក​រោគ​នៅ​ទ្វារមាស គេ​ឲ្យធ្វើ​អ៊ី​ចេក​!!

សុខភាពស្ដ្រី

​អ្នកជំនាញ​និយាយថា បើសិន​ជា​អ្នក​ប្រឈម​ខ្ពស់​នឹង​ការបង្ក​រោគ​នៅ​ទ្វារមាស គេ​ឲ្យធ្វើ​អ៊ី​ចេក​!!

​រឿង​ដំបូង​គេ​ដែល​ស្ត្រី​គ្រប់រូប​ធ្វើ​នៅ​ពេល​មាន​ការបង្ក​រោគ​នៅ​ទ្វារមាស​ដោយ​មេរោគ​ផ្សិត​គឺ​ត​មការ​រួមភេទ ដើម្បី​កុំឲ្យ​ឆ្លង​ជំងឺ​ទៅ​ដៃគូ​។ យ៉ាងណាមិញ មាន​គន្លឹះ​មួយចំនួន​ទៀត​បន្ថែម​ថា អ្នក​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​ផង​បើសិន​ជា​អ្នក​កំពុងតែ​ប្រឈម​នឹង​ការបង្ក​រោគ​នៅ​ទ្វារមាស​៖

ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
បើសិន​ជា​អ្នក​ញ៉ាំ​ទឹក​ច្រើន នោះ​ឱកាស​នៃ​ការ​ច្រោះ​ជាតិពុល និង​បាក់តេរី​ចេញពី​រាងកាយ​ក៏​ខ្ពស់​ដែរ​។ ហើយ​វា​ក៏​ជួយ​បំបាត់​អាការៈ​នៃ​ការបង្ករោគ​ផ្សិត​នៅ​ទ្វារមាស​ដែរ​បើសិនជា​អ្នក​កំពុងតែ​មាន​ស្រាប់​។

ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​
បើសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម នោះ​អ្នក​ប្រហែល​ជា​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​រោគ​បង្កដោយ​មេរោគ​ផ្សិត​នៅ​ទ្វារមាស​ហើយ​។ ដូច្នេះ​គួរតែ​ធ្វើតេស្ត​រក​មើល​ជំងឺ​ទឹកនោម​ផ្អែម​ផង​។

ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​
នៅពេល​ដែល​ឱកាស​នៃ​ការឆ្លង​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ទ្វារមាស​មាន​ខ្ពស់​ចំពោះ​អ្នក​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ យក​ល្អ​គួរតែ​ធ្វើ​យ៉ាងណា​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ផង​តាមរយៈ​ការរស់នៅ​សកម្ម និង​ញ៉ាំ​អាហារ​មាន​តុល្យភាព​។

អនុវត្ត​អនាម័យ​មាន​សុវត្ថិភាព​
បើសិន​ជា​អ្នក​កំពុង​តែ​ប្រើ​បង្គន់​អនាម័យ​សាធារណៈ ចូរ​ប្រាកដថា អ្នកអនុវត្ត​អនាម័យ​ប្រកបដោយ​សុវត្ថិភាព​ហើយ​។ ជាមួយគ្នានេះដែរ ចូរ​ប្រាកដថា ទ្វារមាស​អ្នក​ស្អាត​ល្អ​ដែរ​។ ចូរ​ចៀសវាង​ការប្រើ​ផលិតផល​បន្ថែម​ក្លិន​ដល់​ទ្វារមាស​ឲ្យសោះ ព្រោះ​វា​នឹង​ធ្វើឲ្យ​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​វិញ​ទេ​។

ពិនិត្យ​រកមើល​អាការៈ​នៃ​ការបង្ករោគ​
បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ អ្នក​ប្រាកដជា​ប្រឈម​ខ្ពស់​នឹង​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ទ្វារមាស​ហើយ​។ ដូច្នេះ​ចូរ​កុំ​ភ្លេច​ពិនិត្យ​សុខភាព​ជា​ទៀត​ទាត់​ផង​។ មិន​ត្រូវ​ប្រងើយ​កណ្តើយ​ចំពោះ​អាការៈ​តិចតួ​ចឡើយ ព្រោះ​វា​អាច​បណ្តាលឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ក៏​មាន​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី04  ឧសភា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play