ជំងឺមហារីក

សញ្ញា​ប្រកាសអាសន្ន​ជំងឺមហារីក​ទាំង ១៦ ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​ឲ្យ​មែនទែន​

​រាងកាយ​របស់​មនុស្ស​យើង​តែងតែ​មាន​ការប្រែប្រួល​ជានិច្ច​។ យ៉ាងណាមិញ ការយល់ដឹង​អំពី​ការប្រែប្រួល​ដែល​គ្មាន​មូលហេតុ​កំពុងតែ​កើត​ឡើង​ក្នុង​រាងកាយ​គឺជា​រឿង​សំខាន់ ហើយក៏​អាច​ជួយសង្គ្រោះ​ជីវិត​យើង​បានដែរ​។ អ្នក​គួរតែ​យកចិត្តទុកដាក់​ឲ្យ​មែនទែន ទើប​សម្គាល់​ដឹងថា​មាន​អ្វី​មួយ​ប្លែក​ខុសពី​ធម្មតា​កើតឡើង​។ ជំងឺ​តិចតួច​មួយចំនួន និង​ជំងឺ​ធ្ងន់ធ្ងរ​សុទ្ធតែ​បង្ហាញ​អាការៈ​របស់​វា​។ យ៉ាងណាមិញ បើសិន​ជា​អ្នកសិក្សា​ដឹង​អំពី​សម្គាល់​អាការៈ​ទាំងនេះ អ្នក​នឹង​អាច​កំណត់​រោគវិនិច្ឆ័យ និង​ព្យាបាល​ជំងឺ​ជា​ច្រើន​ប្រភេទ​បាន​ដោយ​រួមភេទ​ជំងឺមហារីក​ផងដែរ​។

​ខាងក្រោម​នេះ​គឺជា សញ្ញា​ប្រកាសអាសន្ន​ជំងឺមហារីក​ទាំង ១៦​យ៉ាង​ដែល​អ្នក​គួរតែ​ស្វែងយល់​៖
1.​    ​ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​
2.​    ​ចេះ​តែ​ក្រហាយ​ដើមទ្រូង​រ៉ាំរ៉ៃ​
3.​    ​មាន​បញ្ហា​ក្នុង​ពោះវៀន​ដោយ​អាច​ទល់លាមក ឬ​រាករូស រ៉ាំ​ង​រ៉ៃ​
4.​    ​ពិបាក​លេប​អាហារ​
5.​    ​ឧស្សាហ៍​ក្តៅខ្លួន ឬ​មាន​ការបង្ក​រោគ​
6.​    ​អស់កម្លាំង​ដោយ​គ្មាន​មូលហេតុ​
7.​    ​ពិបាក​ដកដង្ហើម​
8.​    ​ក្អក​រ៉ាំរ៉ៃ​
9.​    ​ហើម​ពោះ​
10.​    ​ស្បែក និង​ភ្នែក​ឡើង​លឿង​
11.​    ​ហើម ឬ​មាន​ដុំ​ណាមួយ​កើតឡើង​ខុសធម្មតា​
12.​    ​ប្រជ្រុយ​មាន​ការប្រែប្រួល​
13.​    ​ក្រចក​មាន​ការប្រែប្រួល​
14.​    ​ឈឺ​ក្នុង​ពោះ​
15.​    ​ឈឺចាប់​ដោយ​គ្មាន​មូលហេតុ​
16.​    ​ហូរ​ឈាម​ខុសធម្មតា​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ thehealthawareness

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី06  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play