សុខភាពស្ដ្រី

​ហេតុផល ១០​យ៉ាង​ដែល​ធ្វើឲ្យ​ស្ត្រី​អាយុក្រោម ៥០​ឆ្នាំ​គ្រោះថ្នាក់ ដោយសារ​ស្ត្រេ​ស​

​មនុស្ស​យើង​ភាគច្រើន​ជឿថា ជំងឺ​បេះដូង​ច្រើន​តែ​កើត​ឡើង​លើ​មនុស្ស​វ័យ​ចំណាស់​។ ប៉ុន្តែ តាម​ការសិក្សា​បច្ចុប្បន្ន​បានឲ្យដឹងថា ស្ត្រី​អាយុ​ក្រោម ៥០​ឆ្នាំ គឺ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​បេះដូង ហើយ​ក្នុងនោះ​ក៏​មាន​ជំងឺ​គាំងបេះដូង​ដែរ​។ តើ​មកពី​មូលហេតុ​អ្វី​ទៅ​? នោះ​ដោយសារតែ​ស្ត្រី​វ័យក្មេង​រង​ភាព​តានតឹង​ក្នុង​ជីវិត​ច្រើនពេក​។

​សម្រាប់​មនុស្ស​វ័យក្មេង​ជាច្រើន​អាច​បំបាត់​ស្ត្រេ​ស​ចេញពី​រាងកាយ​បាន​តាម​វិធី​ផ្សេងៗ​ពីគ្នា​។ ប៉ុន្តែ​ការពិត​នោះ​គឺថា រាងកាយ​នឹង​បង្ហាញ​នូវ​សញ្ញា​ជាច្រើន​នៅពេល​ដែល​ក្នុង​ខ្លួន​រង​ភាព​តានតឹង​ច្រើន​លើសលុប​ពេក​។ ដូចជា ការឈឺ​ក្បាល​ញឹកញាប់ មាន​អារម្មណ៍​ថា​អស់កម្លាំង​រាល់ថ្ងៃ ឬ​ការ​ដែល​នៅ​តែ​គិត​ពី​បញ្ហា​តូចៗ​ជាប់​រហូត​ជា​ដើម​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​កើតឡើង​ចំពោះ​រាងកាយ និង​ចិត្ត​អ្នក​នៅ​ពេលដែល​ខ្លួន​ឯង​មាន​ភាព​ស្ត្រេ​ស​ច្រើនពេក​។

  1. ​កាលណា​ស្ត្រី​ស្ត្រេ​សកាន់តែ​ច្រើន លំហូរ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​កាន់តែ​តិច ដែល​ជាហេតុ​នាំ​ឲ្យ​ងាយ​កើត​ជំងឺ​គាំងបេះដូង​ណាស់​
  2. ​ស្ត្រេ​សគឺ​ជាដើម​ចម​ចំបង​គេ​ហើយ​ដែល​ធ្វើឲ្យ​មនុស្សគេង​មិន​លក់ និង​អស់កម្លាំង​ជាប់​
  3. ​ងាយ​នឹង​រង​បញ្ហា​គេង​មិន​លក់ និង​គេង​បាត់​ដង្ហើម​
  4. ​ការសិក្សា​បាន​រកឃើញថា ស្ត្រី​ដែល​មាន​ការងារ​ពោរពេញ​ទៅដោយ​ភាព​តានតឹង​ច្រើន គឺ​មាន​វដ្ត​រដូវ​តិចជាង​ស្ត្រី​ដែល​មិនសូវ​មាន​ភាព​តានតឹង​
  5. ​ការ​ញ៉ាំ​អាហារ​ក្នុង​ពេល​ស្ត្រេ​សអាច​ជា​ដើម​ហេតុ​នាំឲ្យមាន​បញ្ហា​ក្នុង​ការរំលាយ​អាហារ ដូចជា ក្រហាយ​ដើមទ្រូង ហើម​ពោះ និង​រលាក​ពោះវៀន​ទៀតផង​
  6. ​អារម្មណ៍​ដែល​ស្ត្រេ​សគឺ​ងាយ​នឹង​កើត​ការបាក់​ទឹកចិត្ត​ណាស់​
  7. ​កាលណា​ស្ត្រេ​សកាន់តែ​ច្រើន វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ខ្សោយ ហើយ​ប្រព័ន្ធ​ភាពស៊ាំ​ក៏​ចុះខ្សោយ​ដែរ​
  8. ​វា​គ្មាន​អ្វី​ជា​រឿង​ភ្ញាក់ផ្អើល​ឡើយ​ដែល​និយាយថា ស្ត្រេ​ស​ច្រើន​ធ្វើ​ឲ្យ​ខ្សោយ​ខាង​ផ្លូវភេទ​ដែរនោះ​
  9. ​កើតមុន​កាន់តែច្រើន ដោយសារ​តែ​អ័រម៉ូន​បង្ក​ភាព​ស្ត្រេ​ស​ជំរុញ​ដល់​ការចេញ​ជាតិ​ប្រេង​លើ​ស្បែក​ច្រើន​
  10. ​ស្ត្រេ​ស​គឺជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​ជ្រុះស​ក់​ខ្លាំង​ដែរ​។​

​ខ្ញុំ​ដឹង​ថា មនុស្ស​យើង​សុទ្ធតែ​មាន​ស្ត្រេ​ស​គ្រប់គ្នា ប៉ុន្តែ​ការ​ហាត់ប្រាណ ឬ​ហាត់​យូ​ហ្គា​ជា​ទៀងទាត់ អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​ឡើងវិញ ហើយ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ក៏​ជំរុញ​ដល់​អារម្មណ៍ល្អ​ឡើងវិញ​បានដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី18  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play