ជំងឺមហារីក

​សញ្ញា​ព្រមាន ដែល​អាច​បញ្ជាក់​ថា អ្នក​ប្រហែលជា​មាន​ជំងឺមហារីក​ហើយ​

​កាលពី​ឆ្នាំ ២០១៦ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ប៉ាន់ស្មាន​ឃើញថា មាន​ប្រជាជន​អា​មារិក​ប្រមាណ ១៦៨៥២១០ ត្រូវបាន​គេ​រកឃើញ​ថា​មាន​ជំងឺ​មហារីក​។ មហារីក​មួយចំនួន​មិន​បង្ហាញ​នូវ​អាការៈ​អ្វី​ឲ្យដឹង​ទេ តែ​មាន​អា​ការៈផ្សេងៗ​ទៀត​ដែល​អ្នក​អាច​សង្កេតឃើញ​បាន​។ ខាងក្រោម​នេះ​គឺជា​អាការៈ​មួយចំនួន​ដែល​រាងកាយ​កំពុងតែ​ប្រែប្រួល ក្នុង​ការបញ្ជាក់​ថា​អាច​មាន​ជំងឺ​មហារីក​ហើយ​។

  1. ​ឧស្សាហ៍​មាន​របួស និង​ដំបៅ​នៅលើ​ស្បែក​
  2. ​លាមក​មាន​លក្ខណៈ​ប្លែក​ខុស​ពី​ធម្មតា ហើយ​នោម​ក្រហាយ​
  3. ​ប្រជ្រុយ​មាន​ការប្រែប្រួល​រូបរាង​របស់​វា​
  4. ​សង្កេតឃើញ​មាន​ការ​ហូរឈាម​មិនធម្មតា​ជាច្រើន​
  5. ​ឈឺ​ក្នុង​ក្រពះ ឬ​ពិបាក​លេប​អាហារ​
  6. ​រកឃើញ​មាន​ដុំ​ណាមួយ​ក្នុង​ស្បែក ឬ​សុដន់​
  7. ​កូនកណ្តុរ​ចាប់ផ្តើម​ហើម​ធំ​ទៅៗ​
  8. ​អស់កម្លាំង​រ៉ាំរ៉ៃ និង​ស្រក​ទម្ងន់​

​ចូរ​តាមដាន​លើ​រាងកាយ​ឲ្យ​មែនទែ​នក្នុងពេល​ដែល​មាន​ការប្រែប្រួល​នូវ​រឿង​គ្រប់យ៉ាង ហើយ​ការថែរក្សា​សុខភាព​បាន​កាន់តែ​ល្អ អាច​ជួយ​ឲ្យ​អ្នក​សម្គាល់​ដឹង​អំពី​ភាពខុសប្លែក​ផ្សេងៗ និង​សម្គាល់​ដឹង​អំពី​លក្ខណៈពិសេសៗ​របស់​ជំងឺមហារីក​កាន់តែ​លឿន​។ ចូរ​កុំ​ភ្លេច​ទៅ​ពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​ផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthhacks.be

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី24  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play