យុវ័យ

៥​យ៉ាង​ដែល​មនុស្ស​ប្រុស​ធ្វើ គឺ​ដើម្បី​តែ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​ប៉ុណ្ណោះ​

​លើ​លោក​នេះ ថ្វីបើ​មាន​រឿង​ស្នេហា​ច្រើន​ក៏ដោយ តែ​ក៏​មាន​រឿង​ពិត​ជា​ច្រើន​ដែល​អ្នក​អាច​ដឹង​ថា ពេលណា​បុរស​ម្នាក់​នោះ​ស្រឡាញ់​អ្នក​ពិតប្រាកដ​។ ភាគច្រើន​រឿង​ទាំងនោះ​ត្រូវ​បាន​សម្តែង​ចេញ​ដោយ​ទង្វើរ និង​សកម្មភាព​ជាក់ស្តែង​របស់​គាត់​តែម្តង ប៉ុន្តែ​មិនមែន​ធ្វើ​ចំពោះ​មនុស្ស​គ្រប់គ្នា​ទេ គឺ​ចំពោះតែ​អ្នក​ម្នាក់​គត់​។ បើសិន​ជា​អ្នក​សង្កេតឃើញ ទង្វើរ​ទាំង ៥​ខាងក្រោម​នេះ ដែល​គាត់​ធ្វើ​នោះ សូម​កុំ​បោះបង់​គាត់​ចោល​អី ព្រោះ​គាត់​ធ្វើ​វា​សម្រាប់តែ​នារី​ដែល​គាត់​ស្រឡាញ់​ប៉ុណ្ណោះ​៖

  1. ​គាត់​កំពុងតែ​ធ្វើខ្លួន​ជា​អ្នក​ស្តាប់​ដ៏​ល្អ​ម្នាក់​គ្រប់​រឿង​ដែល​អ្នក​និយាយ​
  2. ​ពេល​មាន​រឿង​អ្វីៗ​គ្រប់យ៉ាង​គាត់​តែងតែ​យក​វា​មក​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល​ជាមួយ​អ្នក​ជានិច្ច​
  3. ​គាត់​នឹង​ផ្លាស់ប្តូរ​ចិត្តគំនិត​របស់គាត់​ទាំងអស់​ដែល​អ្នក​មិន​ចូល​ចិត្ត ឬ​យល់​ថា​វា​មិន​ល្អ មក​រក​ភាព​ល្អ​ទៅតាម​ការចង់បាន​របស់​អ្នកវិញ​
  4. ​គាត់​នឹង​តែងតែ​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ជានិច្ច​ប៉ុន្តែ​ជាការ​ឈ្លោះ​ក្នុង​លក្ខណៈ​ស្រឡាញ់​
  5. ​គាត់​ជា​មនុស្ស​ដែល​ចូលចិត្ត​ការគាំទ្រ ជួយ ណែនាំ និង​ផ្តល់​ភាព​រីករាយ ព្រមទាំង​ស្នាមញញឹម​ដល់​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​ជានិច្ច ទោះបីជា​មាន​ឧបសគ្គ​បែបណាក៏ដោយ​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ familyshare

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី26  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play