យុវ័យ

​ចំណងអាពាហ៍ពិពាហ៍រ​បស់​អ្នកនឹង​យូរអង្វែង បើសិនជា​ធ្វើ​រឿង​ទាំងនេះ​រាល់ថ្ងៃ​

​ចូរ​គិតដល់​ថ្ងៃ​ដែល​អ្នក​រៀបការ​ម្តង​ទៀត​ទៅ​មើល​។ ពេល​នោះ​អ្នក​បាន​សម្លឹង​មើល​ភ្នែក​របស់​គ្នា​ទៅវិញទៅមក និង​សន្យា​ថា នឹង​ស្រឡាញ់គ្នា​ជានិច្ច​គ្មាន​ថ្ងៃ​កែប្រែ​ឡើយ​ទោះបីជា​ល្អ​ឬ​អាក្រក់​យ៉ាងណាក៏ដោយ​។ ឥឡូវនេះ អ្នក​បាន​រៀបការ​រួចហើយ ហើយក៏​បាន​រស់នៅ​ជាមួយ​គ្នា​យ៉ាង​រីករាយ​ដែរ ជាមួយនឹង​ស្នាមញញឹម ក៏​ដូច​ជា​ការ​កើតទុក្ខ​ខ្លះៗ​ផងដែរ​។ ប៉ុន្តែ​ដើម្បី​ប្រាកដថា ចំណងអាពាហ៍ពិពាហ៍​នេះ​មាន​ភាព​យូរអង្វែង​បំផុត​នោះ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​រឿង​ខាងក្រោម​នេះ​ឲ្យបាន​រាល់​ថ្ងៃ​ផង​ទៅ​៖

  1. ​កុំ​ងើប​ពី​គេង​ដោយ​មិន​មាន​ផ្តល់​ការ​ថើប​គ្នា​សោះ​
  2. ​ចូរ​និយាយថា បង​ស្រឡាញ់​អូន ឬ​អូន​ស្រឡាញ់​បង គ្រប់​ពេល​ដែល​អ្នកមាន​ឱកាស​
  3. ​ចូរ​ធ្វើ​ការងារ​អ្វីមួយ​ដែល​មិន​ធម្មតា​សម្រាប់​ប្រពន្ធ ដូច​ជា​ការ​បោសសម្អាត​ផ្ទះ​ជាដើម​
  4. ​ចូល​គេង​ជាមួយគ្នា​
  5. ​សួរ និង​ស្តាប់​អំពី​សុខទុក្ខ​ប្រចាំ​ថ្ងៃ​គ្នា​ទៅវិញទៅមក​
  6. ​ចំណាយ​ពេលវេលា​ខ្លះ ឬ​ត្រឹមតែ ១០​នាទី ដើម្បី​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ប្តី​ប្រពន្ធ​ជា​ទី​ស្រឡាញ់រ​បស់​អ្នក​
  7. ​ចូរ​ធ្វើឲ្យ​មនុស្ស​ដែល​យើង​ស្រឡាញ់​ដឹងថា អ្នក​ស្រឡាញ់​គេ​ខ្លាំង តាមរយៈ​ការប្រើ​ពាក្យ​និយាយ​ល្អៗ និង​កាយវិការ​ទន់ភ្លន់ ។​

​ការ​សាង​ចំណង់ស្នេហា​ដ៏​រឹងមាំ និង​យូរអង្វែង​មួយ​ត្រូវការ ការខិតខំ​ប្រឹងប្រែង​ច្រើន ហើយ​វា​ក៏​មិនមែន​តែងតែ​ងាយស្រួល​ដែរ​។ មនុស្ស​គ្រប់គ្នា​តែង​ប្រាថ្នា​ចង់បាន​ស្នេហា​ដ៏​យូរអង្វែង ដូច្នេះ​ចូរ​ចាប់ផ្តើម​ធ្វើ​រឿង​ប៉ុន្មាន​ចំណុច​ខាងលើ​នេះ​ភ្លាម​ទៅ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ familyshare

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី28  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play