ជំងឺមហារីក

​សញ្ញា​ព្រមាន​ជំងឺមហារីក ១៥​យ៉ាង​ដែល​អ្នក​មិនសូវ​ខ្វល់​រហូតដល់​យឺត​ពេល​នឹង​ព្យាបាល​

​រាងកាយ​របស់​មនុស្ស​យើង​គឺ​មាន​មធ្យោបាយ​របស់ខ្លួន​ក្នុងការ​ប្រាប់​ឲ្យ​យើង​ដឹង​ថា​មាន​អ្វី​មួយ​មិន​ធម្មតា​ឬ​អត់​កើតឡើង ប៉ុន្តែ​មនុស្ស​យើង​ច្រើនទែ​មិនសូវ​ខ្វល់​អំពី​វា​ដោយសារតែ​វា​ជា​អ្វី​ដែល​អាច​ជា​ទៅ​វិញ​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​ករណី​ខ្លះ វា​អាច​ជា​អ្វី​ដែល​ទាក់ទង​នឹង​ជំងឺ​មហារីក​កំពុងតែ​លូតលាស់ ហើយ​មិន​អាច​ព្យាបាល​បាន​បើសិនជា​ទុក​យូរ​។

​ខាងក្រោម​នេះ​គឺជា​អា​ការៈព្រមាន​នៃ​ជំងឺមហារីក​មួយចំនួន​ដែល​អ្នក​គួរតែ​ខ្វល់ខ្វាយ​ចាប់ពីពេលនេះ​ទៅ​៖

  1. ​លាមក​ចាប់ផ្តើម​មាន​ការប្រែប្រួល​លក្ខណៈ ទំហំ ក្លិន ឬ​ចំណង​ដង​នៃ​ការ​បន្ទោបង់​
  2. ​ទឹកនោម​មាន​ការប្រែប្រួល​ចាប់តាំងពី​នោម​ឈឺ រហូត​ដល់​នោម​ចេញ​តិចៗ​
  3. ​មាន​ការឈឺចាប់​នៅលើ​ស្បែក​ខុសធម្មតា​
  4. ​ការមើលឃើញ​ឈាម​នៅក្នុង​ទឹកនោម ឬ​លាមក​
  5. ​មាន​ដុំ​សាច់​ក្នុង​ស្បែក​
  6. ​ក្រពះ​ចេះតែ​មិន​កិន​អាហារ​បានល្អ​
  7. ​ប្រជ្រុយ​ចាប់ផ្តើម​មាន​ការប្រែប្រួល​រូបរាង ទំហំ  និង​ពណ៌​
  8. ​ដុះ​រោម​នៅ​កន្លែង​ខុស​ធម្មតា​
  9. ​ស្បែក​ប្រែប្រួល អាច​ទៅជា​ខ្មៅ លឿង ឬ​ក្រហម​
  10. ​មាន​អារម្មណ៍​ថា​មិន​មាន​ផា​សុកភាព ឬ​ឈឺចាប់​ជាប់​នៅ​ក្បាល ឬ​ខ្នង​
  11. ​ការ​ក្តៅខ្លួន​ញឹកញាប់​ខុសពី​ធម្មតា​
  12. ​ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​ជាពិសេស​មិន​មាន​ការប្រែប្រួល​ចំណង់​អាហារ​
  13. ​ក្អក​ជាប់​រហូត​យូរ​ជាង ២ ទៅ​៣​សប្តាហ៍​
  14. ​ឡើង​កូនកណ្តុរ​
  15. អស់កម្លាំង​ខុសធម្មតា​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthyrecipeshome

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី28  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play