សុខភាពស្ដ្រី

អាការៈ​ជំងឺ​ដុំសា​ច់​ក្នុងស្បូន ដែល​ស្ត្រី​គ្រប់រូប​គួរតែ​ចងចាំ និង​តាមដាន​

​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន​ភាគច្រើន​គឺជា​ដុំ​សាច់​ស្លូត មិនមែន​មហារីក​ទេ​។ មិនមែន​ស្ត្រី​ទាំងអស់​ដែល​មាន​ដុំ​សាច់​ក្នុង​ស្បូន​សុទ្ធតែ​មាន​រោគសញ្ញា​ឡើយ​។ ស្ត្រី​ដែល​មាន​រោគសញ្ញា​ជំងឺ​នេះ​ច្រើនតែ​យល់​ថា​ពិបាក​រស់នៅ​ជាមួយ​ជំងឺ​នេះ​ណាស់​។ អ្នកខ្លះ​មាន​អា​ការៈឈឺចាប់​ខ្លាំង និង​ធ្លាក់​ឈាមរដូវ​ច្រើនៗ​។ ការព្យាបាល​ជំងឺ​នេះ​ក៏​អាស្រ័យ​ទៅតាម​រោគសញ្ញា​ដែល​អ្នកមាន​ដែរ​។

​ប្រភេទ​ជា​ស្ត្រី​ពី ២០ ទៅ​៨០​ភាគរយ​មាន​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន​នៅពេល​ពួកគេ​អាយុ​ដល់ ៥០​ឆ្នាំ​។ ដុំ​សា​ច់នេះ​ភាគច្រើន​កើត​លើ​ស្ត្រី​វ័យ​ពី ៤០ ទៅ​៥០​ឆ្នាំ​។ ដុំ​សាច់​ក្នុង​ស្បូន​ក៏​អាច​ដាក់​សម្ពាធ​ទៅលើ​ប្លោកនោម ជាហេតុ​នាំ​ឲ្យ​នោ​មញឹក ឬ​សង្កត់​ទៅលើ​ចុង​ពោះវៀនធំ​ដែរ​។

ដុំ​សាច់​ក្នុង​ស្បូន​ភាគច្រើន​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ទាំងអស់ ប៉ុន្តែ​ស្ត្រី​ខ្លះ​អាច​នឹង​មាន​អាការៈ​របស់​វា​ដូចជា​៖

  • ​ធ្លាក់ឈាម​ច្រើនៗ (​រហូត​ដល់​កង្វះ​គ្រាប់​ឈាម​) ឬ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​
  • ​មាន​អារម្មណ៍​ថា​ណែនៗ​ក្នុង​អាង​ត្រគាក​
  • ​ពោះ​ផ្នែក​ខាងក្រោម​រីក​ធំ​
  • ​នោម​ញឹក
  • ​ឈឺ​ក្នុងពេល​រួមភេទ​
  • ​ឈឺ​ចង្កេះ​
  • ​មាន​ផលវិបាក​ច្រើន​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​សម្រាល ដែល​អាច​ប្រឈម​នឹង​ការ​សម្រាល​ដោយ​វះកាត់​រហូតដល់ ៦​ដង​ឯណោះ​
  • ​មាន​បញ្ហា​ទាក់ទង​នឹង​ការ​បន្ត​ពូជ​ដូចជា​មិន​អាច​មាន​កូន​បាន (​កម្រ​)៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ womenshealth.gov

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី29  មិថុនា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play