សុខភាពស្ដ្រី

​តើ​កាត់​ស្បូន​ចោល​ហើយ ខ្ញុំ​នឹង​រ៉ាំ​ង​រដូវ​ដូច​មនុស្ស​ចាស់​មែន​ទេ​?

​ស្បូន​គឺជា​កន្លែង​មួយ​ដែល​ទារក​ត្រូវ​ការរស់នៅ​ដើម្បី​លូ​លតាស់​ក្នុងពេលដែល​ស្ត្រី​មាន​ផ្ទៃពោះ​។ ក្នុង​ពេល​វះកាត់ ស្បូន​ទាំងមូល​នឹង​ត្រូវ​កាត់ចោល​តែម្តង​។ គ្រូពេទ្យ​ក៏​ប្រហែលជា​ត្រូវ​កាត់​ទាំង​បំពង់​ដៃ​ស្បូន និង​ក្រពេញ​អូវ៉ែ​ទៀតផង​ក្នុងករណី​ដែល​ចាំបាច់​។ ក្រោយ​ពី​កាត់​ស្បូន​រួច អ្នក​ក៏​មិន​អាច​មក​រដូវ និង​មិន​អាច​មាន​ផ្ទៃពោះ​ទៀត​ដែរ​។

​ស្ត្រី​គ្រប់រូប​ដែល​កាត់​ស្បូន​ចោល​ហើយ​នឹង​លែង​មាន​រដូវ​ដូច​មុន​ទៀត​ហើយ​។ មិន​ខ្វល់​ថា​អ្នក​នឹងមាន​អា​ការៈផ្សេងៗ​នៃ​ការ​រ៉ាំ​ង​រដូវ​ក្រោយ​ពី​កាត់​ស្បូន​ហើយ​នោះតេ ប៉ុន្តែ​រឿង​នេះ​ក៏​អាស្រ័យ​ទៅ​ថា​តើ​គ្រូពេទ្យ​បាន​កាត់​ក្រពេញ​អូវ៉ែ​របស់អ្នក​ដែរឬ​អត់​ដែរ​។

បើសិនជា​ក្រពេញ​អូវ៉ែ​មិន​ត្រូវ​បាន​កាត់ចោល​ទេ អ្នក​ក៏​មិន​មាន​អាការៈ ឬ​រោគសញ្ញា​នៃ​ការ​រ៉ាំ​ង​រដូវ​ភ្លាមៗ​ដែរ​។ ប៉ុន្តែ​អ្នក​ទំនងជា​អាច​មាន​រោគសញ្ញា​ទាំងនោះ​លឿន​ជាង​ធម្មតា ពីរ​ទៅ​បី​ឆ្នាំ​។ រោគសញ្ញា​នៃ​ការ​រ៉ាំ​ង​រដូវ​មានដូចជា ក្តៅ​ពេញខ្លួន​។

បើសិនជា​ក្រពេញ​អូវ៉ែ​ទាំង​ពីរ​ត្រូវបាន​កាត់​ចេញ​ក្នុង​ពេល​កាត់​ស្បូន​ដែរនោះ អ្នក​គឺ​លែង​មាន​រដូវ ហើយ​ក៏​ចូល​ក្នុង​ស្ថានភាព​រ៉ាំ​ង​រដូវ​ភ្លាមៗ​ដែរ​។ ដោយសារ​តែ​កម្រិត​អ័រម៉ូន​ថយ​ចុះ​ដោយសារ​តែ​គ្មាន​ក្រពេញ​អូ​វ៉ែ រោគសញ្ញា​ប្រហែល​ជា​ខ្លាំងក្លា​ជា​ស្ត្រី​រ៉ាំ​ង​រដូវ​តាម​ធម្មជាតិ​ទៅទៀត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ womenshealth.gov

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី02  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play