សិច

ចំណុច​ល្អៗ ដែល​បញ្ជាក់ថា ការជួយ​ខ្លួនឯង ល្អ​ចំពោះ​អ្នក​

​ការជួយ​ខ្លួនឯង​គឺជា​វិធីសាស្ត្រ​ផ្តល់​ភាព​រីករាយ​ដល់​ខ្លួនឯង ឬ​អាច​និយាយថា​ជា​ការសម្រេច​កាម​ដោយ​ខ្លួន​ដោយ​មិន​បាច់​មាន​ដៃគូ​ជួយ​។ បច្ចុប្បន្ននេះ ការជួយ​ខ្លួនឯង​ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ ថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​នៃ​ជីវិត​ដោយសារ​តែ​វា​មាន​ប្រយោជន៍​ច្រើន​។

​ជាក់​ស្តែក ការជួយ​ខ្លួនឯង​អាច​បន្ថយ​ស្ត្រេ​ស បន្ធូរ​សាច់ដុំ ជំរុញ​ដល់​ភាព​សុខ​ស្រួល​ខាង​ផ្លូវចិត្ត និង​ការស្រឡាញ់​ខ្លួនឯង​។ ការជួយ​ខ្លួនឯង​ប្រហែល​ជា​វិធី​ជួយ​ផ្តល់​ភាព​សុខ​ស្រួល​ដល់​ខ្លួនឯង​មែន តែ​ក៏​អាច​ជំរុញ​ដល់​សមត្ថភាព​ល្អៗ​នៅ​ពេល​អ្នក​រួមភេទ​ជាមួយ​ដៃគូ​រដែរ​។ ក្រៅពីនេះ មាន​ហេតុផល​ល្អៗ​មួយចំនួន​ដែល​បញ្ជាក់ថា ការសម្រេច​កាម ឬ​ជួយ​ខ្លួនឯង​ល្អ​ចំពោះ​សុខភាព​ដូចជា​៖

  • ​ជួយ​បំបាត់​ការឈឺចាប់​ក្នុង​ពេល​មក​រដូវ​
  • ​ពង្រឹង​ដល់​សាច់ដុំ​នៅ​អាង​ត្រគាក ដែល​ល្អ​បំផុត​ក្នុង​ពេល​រួមភេទ​
  • ​ជួយ​ដល់​ការឈាន​ដល់​ចំណុចកំពូល​កាន់តែ​ខ្លាំងក្លា​ក្នុង​ពេល​រួមភេទ​ជាមួយ​ដៃគូរ​
  • ​បំបាត់​ភាព​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​
  • ​មិន​ងាយ​មាន​ជំងឺ​ដោយសារ​តែ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែខ្លាំង​

​ចំណុច​គួរ​ចងចាំ​៖

  • ការជួយ​ខ្លួនឯង​ច្រើនតែ​ជា​រឿង​ធម្មតា​សម្រាប់​សុខភាព ប៉ុន្តែ​កាលណា​អនុវត្ត​រឿងនេះ​ច្រើនដង​ពេក​ក្នុង​មួយ​ថ្ងៃ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​វិញ​បាន​។ ជា​ស្តង់ដា គឺ​អាច​ជួយ​ខ្លួនឯង​ពី ២ ទៅ​៣​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​
  • ​ចូរ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ភ្លាមៗ​បើសិន​ជា​អ្នក​មាន​បញ្ហា​ផ្សេងៗ​ក្នុងពេល ឬ​ក្រោយ​ពេល​ជួយ​ខ្លួនឯង​៕
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី03  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play