សិច

ហេតុផល ៥​យ៉ាង​ដែល​ធ្វើឲ្យ​លិង្គ​លែង​រឹង​ក្នុងពេល​រួម​ភេទ​បាន​ពាក់កណ្តាល​ផ្លូវ​

​វា​គ្មាន​អ្វី​ជា​សង្ស័យ​ឡើយ​ដែល​ថា​អ្នក​កំពុងតែ​ទទួល​បាន​ការ​រួមភេទ​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​ពេលខ្លះ​មិន​ខ្វល់​ថា​អ្នក​ពិបាក​នឹង​អាច​ទទួល​បាន​ភាព​រឹង​របស់​លិង្គ​ប៉ុណ្ណា​នោះទេ តែ​វា​ក៏​អាច​នឹង​កើតឡើង​នៅ​ចំ​ពាក់កណ្តាល​ផ្លូវភេទ​ដែរ ដោយសារ​តែ​កង្វះ​នូវ​ការ​បរ​បោស​អង្អែល ឬ​ដោយសារតែ​ហេតុផល​ណា​ផ្សេង​ដូចជា​៖

ចំណាយ​ពេល​យូរពេក​
ខណៈពេល​ដែល​អ្នក​កំពុងតែ​ព្យាយាម​សាកល្បង​ក្បាច់​រួមភេទ​ថ្មីៗ​អាច​ផ្តល់​ភាព​ស្រើបស្រាល​ដល់​អ្នក និង​ដៃគូ​បាន​នោះ ចូរ​ប្រាកដថា អ្នក​មិន​បាច់​ធ្វើ​វា​យូរ​ពេក​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​លិង្គ​លែង​រឹង​បាន​។

មាន​ភាព​អវិជ្ជមាន​ចំពោះ​រូបសម្បត្តិ​ខ្លួនឯង​
មនុស្ស​ប្រុស​ដែល​មាន​រូបរាង​មិន​ស្អាត និង​តែងតែ​ពិបាក​ក្នុង​ការធ្វើ​ឲ្យ​ខ្លួន​ឯង​ស្អាត​ដូច​គេ​នោះ ច្រើន​តែ​មិន​ងាយ​ធ្វើឲ្យ​លិ​ង្គឡើង​រឹង​បាន​យូរឡើយ​។ អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Southern California បាន​រកឃើញថា បុរស​អាយុ​ក្រោម ៤០​ឆ្នាំ​ដែល​មាន​រូបសម្បត្តិ​មិន​ស្អាត​ក៏​មាន​បញ្ហា​ថប់​អារម្មណ៍​ច្រើន​ក្នុងពេល​រួមភេទ​ដែរ​។

ការមិន​ឆ្លើយតប​របស់​ដៃគូរ​
ទោះបីជា​អ្នក​បាន​ផ្តល់​នូវ​បទពិសោធន៍​យ៉ាង​ល្អ​បំផុត​ក្នុងពេល​រួមភេទ​ដល់​ដៃគូ​ក៏ដោយ ប៉ុន្តែ​បើសិនជា​ដៃគូរ​រក្សា​ភាព​អសកម្ម និង​មិន​ឆ្លើយតប​អ្វី​ដល់​អ្នក​ទេ ការខិតខំ​ប្រឹងប្រែងរ​បស់​អ្នក​អាច​នឹង​បាត់បង់​ទៅវិញ​បាន​ជាមិនខាន​ទេ​។ យ៉ាងណាមិញ ការ​បរ​បោស​អង្អែល​មួយចំនួន​អាច​ជួយ​ដល់​រឿង​នេះ​បាន ជាពិសេស​អាច​ដាស​អារម្មណ៍​ខាង​ស្រី​តែម្តង​។

មាន​បញ្ហា​ទំនាក់ទំនង​
អ្នក​ពិតជា​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​បើសិនជា​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​កំពុង​តែ​ជួប​បញ្ហា ដូច្នេះ​ចូរ​ដោះស្រាយ​វា​សិន​ទៅ​។ អ្នក​ប្រហែលជា​យល់​ថា​ពិបាក​ក្នុង​ការបង្កើត​ភាពស្និទ្ធស្នាល​ខាង​រាងកាយ​ជា​មួយ​ដៃគូរ​ណាស់​ក្រោយពី​ឈ្លោះ​គ្នា​រួច​។ ហេតុដូច្នេះ​ហើយ​ទោះ​ប​ធ្វើឲ្យ​អ្នក​មិន​ងាយ​ធ្វើឲ្យ​លិង្គ​រឹង​បាន​។

​អ្នក​កំពុងតែ​គិត​ទៅ​លើ​ស្ថានភាព​ដែល​មាន​ភាព​តានតឹង​ខ្លាំង​
​បើសិន​ជា​អ្នក​កំពុង​តែ​គិត​អំពី​ការងារ​ក្នុងពេល​រួមភេទ​នោះ វា​ពិតជា​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​លិង្គ​របស់​អ្នក​បាន​។ ដូច្នេះ​ចូរ​ព្យាយាម​បំបាត់​ស្ត្រេ​ស​ឲ្យ​អស់​សិន​ដើម្បី​ប្រាកដថា អ្នកទទួលបាន​ពេលវេលា​យ៉ាង​ល្អ​ចំពោះ​ការងា​រលើ​គ្រែ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី04  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play