សុខភាពស្ដ្រី

​ទ្វារមាស​នឹង​ប្រែប្រួល​បែបនេះ នៅ​ពេល​អ្នក​អាយុ​កាន់តែច្រើន​

​សម្រាប់​មនុស្ស​ស្រី កាលណា​អាយុ​កាន់តែច្រើន ទ្វារមាស​របស់​គេ​ក៏​កាន់តែ​វិវឌ្ឈន៍​ដែរ​។ អ្វី​ដែល​យើង​និយាយ​ក្នុង​អត្ថបទ​នេះ​គឺ​ចង់​ផ្តោត​ទៅលើ​តំបន់​ប្រដាប់​ភេទ​របស់​ស្ត្រី​តែម្តង​ដែល​មាន​ដូចជា ទ្វា​រមាស បរបេរ​ទ្វារមាស សេ​រ និង​បង្ហួរនោម​ផងដែរ​។

​ការប្រែប្រួល​ដែល​កើតមាន​នោះ​មានដូចជា​៖
1.​    ​ស្បែក​នៅ​តំបន់​ទ្វារមាស​ទៅជា​ស្ងួត​
2.​    ​ចំពោះ​ពណ៌​របស់​ស្បែក​ក៏​ប្រែប្រួល​ច្រើន​ដែរ​
3.​    ​នៅ​តំបន់​បរបេរ​ទ្វារមាស​មាន​ការរីក​ស​រសៃ​ធំៗ​
4.​    ​សាច់ដុំ​នៅ​តំបន់​ទ្វារមាស​មាន​ការខូចខាត​ច្រើន​
5.​    ​ចំពោះ​រោម​នៅលើ​ថ្ងាស​ក្រោម​កាន់តែ​ស្តើង​ទៅៗ និង​ប្រែ​ទៅ​ជា​ស្កូវ​ផងដែរ​
6.​    ​កាលណា​ទ្វារមាស​លែងមាន​សំណើម​នៅពេល​អាយុ​ច្រើន វា​នឹង​ទៅ​ជា​ស្បែក​ជ្រីវជ្រួញ​
7.​    ​បាត់បង់​ភាពយឺត​របស់​ស្បែក​
8.​    ​កម្រិត pH នៅក្នុង​ទ្វារមាស​មាន​ការប្រែប្រួល ដែល​ជាហេតុ​នាំ​ឲ្យ​ងាយ​មាន​ការបង្ក​រោគ​ណាស់​
9.​    ​ចំណង់​ផ្លូវភេទ​អាច​នឹង​ត្រូវ​បាន​បាត់បង់​ខ្លាំង​
10.​    ​កាលណា​ភាពយឺត​របស់​ទ្វារមាស​បាត់បង់​ខ្លាំង អ្នក​ប្រឈម​ខ្ពស់​នឹង​ការ​ទ្រ​លាត់​ទ្វារមាស​មក​ខាងក្រៅ​បាន​។

រាល់​ការប្រែប្រួល​ទាំងនេះ​គឺជា​រឿង​ធម្មជាតិ​សុទ្ធសាធ ហើយ​ក៏​ច្រើន​តែ​មិនមាន​អ្វី​គ្រោះថ្នាក់​ដែរ​។ ប៉ុន្តែ​បើសិនជា​វា​ធ្វើឲ្យ​អ្នក​មិន​មាន​ផា​សុកភាព​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​រោគ​ស្ត្រី​ដើម្បី​រក​វិធី​ដោះស្រាយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី04  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play