សិច

​ពេលវេលា​សមប្រកប​បំផុត​ដែល​អ្នក​គួរតែ​រួមភេទ​ជាមួយ​ដៃគូ​

​ពេលវេលា​គឺ​ជា​កត្តា​ដ៏​ម៉ឺងម៉ាត់​បំផុត​ក្នុង​ការទទួលបាន​សុភមង្គល​។ សុភមង្គល​មួយ​នឹង​កើតឡើង​បាន​លុះត្រាតែ​អ្នកដឹង​ពេលវេលា​ណា​ដែល​ត្រឹមត្រូវ​សម្រាប់​ការ​រួមភេទ​ដែរ​។ បើសិន​ជា​អ្នក​ចង់​បាន​សេចក្តីសុខ​កាន់តែខ្លាំង ចូរ​ស្វែងយល់​ផង​ថា​ពេល​ណា​ទើប​គួរ​រួមភេទ​ជាមួយ​ដៃគូ​បាន​។ ពេលវេលា​រួមភេទ​ដ៏​ត្រឹមត្រូវ​នឹង​ជួយ​ឲ្យ​ជីវិត​រស់នៅ​សប្បាយ និង​មាន​សុខភាព​ល្អ ហើយក៏​អាច​ជំរុញ​ដល់​ការចង់​រួមភេទ​កាន់តែ​ច្រើន​ថែមទៀត​ដែរ​។

ពេល​ព្រលឹម​ស្រា​ងៗ​
និយាយឲ្យចំ​ទៅ​គឺ​ថា រាងកាយ​របស់​យើង​ត្រូវបាន​រៀបចំឡើង​ដើម្បី​រួមភេទ​នៅ​ពេល​ព្រឹក​តែម្តង ព្រោះ​វា​ជា​ពេលវេលា​មួយ​ដែល​ជា​ធម្មតា​ត្រូវ​ទៅ​ហាត់ប្រាណ​។ អ្នកស្រាវជ្រាវ​និយាយថា ពេលព្រឹក​គឺ​អ័រម៉ូន​ភេទ​តេស្តូ​ស្តេ​រ៉ូន ព្រមទាំង​ថាមពល​របស់​បុរស​និង​ស្ត្រី​កំពុងតែ​ឡើង​ខ្ពស់ ដូច្នេះ​វា​ពិតជា​ល្អ​ណាស់​សម្រាប់​ការ​រួមភេទ ហើយក៏​ជា​រឿង​ល្អ​ដែល​ត្រូវ​ធ្វើ​សម្រាប់​ថ្ងៃ​ថ្មី​ដែរ​។

មុនពេល​ធ្វើ​ការងារ​ដែល​ធំដុំ​
ការស្រាវជ្រាវ​បានឲ្យដឹងថា ការ​រួមភេទ​ច្រើនតែ​ជួយ​សម្រួល​អារម្មណ៍​ធូរស្រាល បញ្ចុះ​សម្ពាធ​ឈាម​និង​បន្ថយ​ស្ត្រេ​ស​។ ដូច្នេះ​ការ​រួមភេទ​ជាមួយ​ដៃគូ​មុន​ពេល​ទៅ​ធ្វើការ គឺជា​រឿង​ល្អ ជាពិសេស​មុនពេល​ធ្វើ​បទ​បង្ហាញ ឬ​និយាយ​ជា​សាធារណៈ​។

នៅពេល​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​
នៅ​ពេល​អ្នក​មាន​អារម្មណ៍​មិន​ស្រួលខ្លួន ឬ​ក្តៅខ្លួន វា​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ​ដែល​គួរតែ​រួមភេទ​បើសិនជា​អាចធ្វើ​បាន ព្រោះ​វា​នឹង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពៃស៊ាំ និង​បន្ថយ​ឱកាស​ធ្វើឲ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​។​

ថ្ងៃទី​១៤​នៃ​វដ្ត​រដូវ​
នៅ​ពេល​ថ្ងៃ​នេះ សេរ​របស់​ស្ត្រី​មាន​ការលូតលាស់​ធំ​ជាង​ធម្មតា ២០​ភាគរយ និង​ងាយ​នឹង​ភ្ញោ​ចទ​ទួល​បាន​ភាព​ស្រើបស្រាល ព្រមទាំង​ឈានដល់​ចំណុច​កំពូល​បាន​យ៉ាង​ងាយ​។ អ្វី​ដែល​សំខាន់ ពេលវេលា​នេះ​ធ្វើឲ្យ​ស្ត្រី​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​ផង​។

ក្រោយ​ពី​ហាត់ប្រាណ​រួច​
ក្រោយ​ពី​ហាត់ប្រាណ រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ខ្ពស់ ដែល​វា​នឹង​ជំរុញ​ដល់​ចំណង់​ផ្លូវភេទ​កាន់តែ​ខ្លាំង​ផង​ដែរ​។ ការសិក្សា​ម​យ​យ​រកឃើញថា នៅ​ពេល​ស្ត្រី​ជិះ​កង់​បាន ២០​នាទី លំហូរ​ឈាម​ទៅ​តំបន់​ប្រដាប់​ភេទ​របស់​នាង​បាន​កើនឡើង​រហូត​ដល់ ១៦៩​ភាគរយ​ឯណោះ ហើយ​ក៏​ល្អ​សម្រាប់​ការ​រួមភេទ​ក្រោយ​ពេល​នាង​ឈប់​ហាត់​ដែរ​។

នៅពេល​ភ័យខ្លាច​
ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រួមភេទ​គឺ​នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​តក់ស្លុត និង​ភ័យខ្លាច​។ នេះ​ដោយសារ​តែ​ក្នុងពេលនោះ អ័រម៉ូន Adrenaline ចេញ​ច្រើន ដែល​ជាហេតុ​នាំ​ឲ្យ​អ្នក​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ការ​ស្រើបស្រាល និង​ឆ្លើយតប​ការ​រួមភេទ​។

ក្នុង​ពេល​មក​រដូវ​
ក្រោយ​ពី​ការស្រាវជ្រាវ​មួយ​បាន​ធ្វើ​រួចមក​បាន​រកឃើញថា ការ​រួមភេទ​ក្នុង​ពេល​មក​រដូវ​អាច​បន្ថយ​ការឈឺចាប់​បាន ព្រោះតែ​ការឈាន​ដល់​ចំណុច​កំពូល​ធ្វើឲ្យ​ស្បូន​កន្ត្រាក់​បន្ថយ​ការឈឺចាប់ និង​បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន ព្រមទាំង Dopamine ដែល​ជួយ​ឲ្យ​ស្ត្រី​មាន​អារម្មណ៍ល្អ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ sarcasm.co

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី06  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play