ផ្សេងៗ

​ឆ្លូវ ម​មី និង​ម្សាញ់ មាន​ខ្សែជីវិត​ដែល​ល្វីង​មុន​ផ្អែម​ក្រោយ កាន់តែ​ចាស់​កាន់តែ​មាន​

​ប្រសិន​ជា​អ្នក កើត​ក្នុង​ឆ្នាំ​ទាំង​៣​ខាងលើ អ្នកនឹង​កាន់តែ​ចាស់​កាន់តែ​មាន ដោយសារ​តែ​អ្នក​អាច​ជួប​នឹង​ភាពលំបាក​មុន ហើយ​ផ្អែម​ក្រោយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ឆ្នាំ​ឆ្លូវ​
នៅពេល​ដែល​អ្នកដើ​រដល់ផ្លូវ​នៃ​វ័យ​កណ្តាល អ្នកនឹង​អាច​ទទួលបាន​បទពិសោធ​ន៍​ច្រើន​ទៅៗ​។ ម្យ៉ាងទៀត ក្រសែ​ល​ភ្នែក​អ្នក​ក៏​កាន់តែ​មុត​ផងដែរ​។ ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​អាច​ចំណេញ​បានប្រាក់​កាន់តែ​ច្រើនឡើងៗ ព្រោះ​អ្នក​មិន​ឲ្យ​ឱកាស​ណា​មួយ​រំលង​ផុត​ពី​អ្នក​ឡើយ​។ ដូចនេះ អ្នក​កាន់តែ​ចាស់ នឹង​កាន់តែ​មាន​ទ្រព្យ​ចូល​ច្រើន​ជាមិនខាន​។​

ឆ្នាំ​ម្សាញ់​
អ្នក​ដែល​កើត​ក្នុង​ឆ្នាំនេះ ជា​មនុស្ស​ដែល​ងាយ​ទទួលបាន​ឱកាស​ជោគជ័យ​។ ទោះបីជា​ធ្វើ​អ្វី​ក៏ដោយ ក៏​អាច​សម្រេច​ដូច​បំណង​ដែរ​។ ដូចនេះ នៅពេល​ដែល​អ្នកមាន​អាយុ​កាន់តែច្រើន អ្នក​នឹង​អាច​រកបាន​ប្រាក់​កាន់តែច្រើន ដោយសារ​តែ​លាភ​អ្នក​គឺ​ឡើង​ខ្ពស់​។​

ឆ្នាំ​មមី​
អ្នក​ដែល​កើត​ក្នុង​ឆ្នាំនេះ មិន​ចូល​ចិត្ត​ពឹង​លើ​អ្នក​ដទៃ​ឡើយ​។ គេ​ជា​មនុស្ស​ដែល​ចូលចិត្ត​រក​ខ្លួនឯង​ចាយ​ខ្លួនឯង​។ ដូចនេះ គេ​រក្សា​ស្មារតី​នេះ​តាំងពី​តូច ដោយ​តស៊ូ​ក្នុង​ជីវិត​ជាខ្លាំង​។ ដូចនេះ នៅពេលដែល​មាន​អាយុ​ច្រើន គេ​នឹង​អាច​ទទួលបាន​ទ្រព្យ​កាន់តែច្រើន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina ​
ប្រភព ៖ happyfoo.cc

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី06  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play