ផ្សេងៗ

​ឈើ​មួយ​ក្នុងចំណោម​៤​នេះ អាច​ប្រាប់​អ្នក​ពី​លាភ​ក្នុង​ខែ​នេះ​

​អ្នក​អាច​ជ្រើសរើស​ឈើ​មួយ​ក្នុងចំណោម​ឈើ​ទាំង​៤​ខាងលើនេះ នោះ​វា​នឹង​ប្រាប់​អ្នក​ថា​លាភ​របស់​អ្នក​អាច​នឹង​ទៅជា​យ៉ាងណា​ក្នុង​ខែ​នេះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

A
បើ​អ្នក​ជ្រើសរើស​ឈើ​នេះ មានន័យ​ថា​លាភ​អ្នក​ក្នុង​ខែ​នេះ គឺ​ធម្មតា​។ អ្នកនឹង​អាច​មាន​ការចំណាយ​ដែល​នឹក​ស្មាន​មិន​ដល់ ប៉ុន្តែ​វា​ជា​ការចំណាយ​ដែល​អ្នក​អាច​រ៉ាប់រង​បាន​។ គ្រាន់តែ​ក្នុង​ខែ​នេះ ប្រាក់​សន្សំ​របស់​អ្នក​អាច​តិចជាង​ខែ​មុនៗ​តែប៉ុណ្ណោះ​។​

B
លាភ​អ្នក​ក្នុង​ខែ​នេះ ពុំសូវល្អ​ឡើយ ដោយ​ចំណូល​របស់​អ្នក​ពុំ​អាច​ផ្គត់ផ្គង់​របស់​ដែល​អ្នក​ចង់​បាន​។ ចំពោះ​អ្នក​ដែល​បណ្តាក់ទុន មិន​អាច​ទទួលបាន​ផល​ឡើយ​ក្នុង​ខែ​នេះ​។ ដូចនេះ អ្នក​គួរតែរៀបចំ​ផែនការ​ចំណាយ និង​ចំណូល​ឲ្យបាន​ត្រឹមត្រូវ​។​

C
ក្នុង​ខែ​នេះ អ្នក​អាច​ចំណាយ​ទៅ​តាម​អារម្មណ៍​របស់​អ្នក​។ អ្នក​ចង់បាន​អ្វី​គឺ​ទិញ​នោះ​។ ជា​ហេតុ​ដែល​ធ្វើឲ្យ​ចំណូល​របស់​អ្នក​អាច​ហូរ​ទៅតាម​នោះដែរ​។​

D
ក្នុង​ខែ​នេះ អ្នកធ្វើ​ផែនការ​ចំណាយបាន​ត្រឹមត្រូវ ដោយ​ដឹងថា​គួរតែ​ចំណាយ​ទៅលើ​អ្វី ហើយ​មិន​គួរ​ចំណាយ​ទៅលើ​អ្វី​។ ដូចនេះ ទ្រព្យ​អ្នកនឹង​អាច​រក្សា​បាន​គង់វង្ស​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina ​
ប្រភព ៖ happyfoo.cc

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី06  កក្កដា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play